ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​​​ជិះ​ឆក់ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​ ​គេច​បាន​​ជាង​កន្លះ​ម៉ោងក៏​​ជាប់អន្ទាក់​សមត្ថកិច្ចវិញ

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  លោក​ចោរ​ដៃ​ស្អិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​» យ៉ាង​សកម្ម​ចំនួន​០២​នាក់ ត្រូវ​កម្លាំង​​នគរបាល​ស្រុក​បាណ​ន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប​វេ​ល ប្រដេញ​តាម​ស្ទាក់​ចាប់ខ្លួន​បាន​ប្រហែល​ជាង​កន្លះ​ម៉ោង ក្រោយ​ពី​ធ្វើ​សកម្មភាព ​«​ឆក់​យក​ទូរស័ព្ទ​»…

ខេត្តបាត់ដំបង ​៖  លោក​ចោរ​ដៃ​ស្អិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​» យ៉ាង​សកម្ម​ចំនួន​០២​នាក់ ត្រូវ​កម្លាំង​​នគរបាល​ស្រុក​បាណ​ន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប​វេ​ល ប្រដេញ​តាម​ស្ទាក់​ចាប់ខ្លួន​បាន​ប្រហែល​ជាង​កន្លះ​ម៉ោង ក្រោយ​ពី​ធ្វើ​សកម្មភាព ​«​ឆក់​យក​ទូរស័ព្ទ​» ​ពី​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ស្ថិតនៅ​ចំណុច​លើ​សំណង់​អាង​កំពីងពួយ ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​​បាណ​ន់ ​។

យោង​តាម​របាយ​ការណ៍​អធិការ​ស្រុក​បាណ​ន់ លោក សំ វី​រៈ បាន​ឲ្យ​ដឹង​ថា លោក​ចោរ​ដៃ​ស្អិត​ទាំង​០២​នាក់ ​នោះ​ឈ្មោះ រស់ ភ័​ស្ដ អាយុ​៣៥​ឆ្នាំ (​អ្នក​ឌុ​ប​) និង​ឈ្មោះ ធឿ​ន សុធា អាយុ​២៨​ឆ្នាំ (​ជិះ​ក្រោយ​ជា​អ្នក​ឆក់​)ជន​ទាំង​០២​នាក់​ ជា​មុខសញ្ញា​ធ្លាប់​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​»​ យ៉ាង​សកម្ម​បំផុត ស្ទើរ​គ្រប់​ទីកន្លែង​ ។ 

លោក​ថា ជន​ទាំង​០២​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​ «​ឆក់​យក​ទូរស័ព្ទ​» ពី​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ុន ភី​ម អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​យក​បាយ​ទៅ​ឲ្យ​ប្ដី ដែល​កំពុង​ភ្ជួរស្រែ​ ។

លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច ជន​ដៃដល់​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ឆ្ពោះទៅ​ទិស​ខាងលិច ឆ្លង​ចូល​ទឹកដី​ស្រុក​ប​វេ​ល ហើយ​លោក​ក៏​ទំនាក់ទំនង​សុំ​ឲ្យ​លោក​អធិការ​ស្រុក​ប​វេ​ល​បញ្ចេញ​កម្លាំង​ជួយ​អន្តរា​គម​ន៍ ខណៈ​កម្លាំង​របស់​លោក​កំពុង​ប្រដេញ​តាម​ពីក្រោយ រហូត​ស្ទាក់​ជាប់​នឹង​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​០២​នាក់​ក្នុង​ទឹកដី​ស្រុក​ប​វេ​ល​តែ​ម្ដង​ ។  

ពាក់ព័ន្ធ​នឹង​ករណី​ «​ឆក់​យក​ទូរស័ព្ទ​» នេះ បើ​តាម លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​ប្រាប់​ថា ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ស្រុក​បាណ​ន់ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចេញ​អន្តរា​គម​ន៏​ភ្លាម​ៗ ហើយ​បាន​ប្រទះ​មុខសញ្ញា​លោក​ចោរ​ដៃ​ស្អិត​នេះ នៅ​ម្ដុំ​ទឹកដី​ឃុំ​ឃ្លាំង​
មាស ​។ 

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ឃើញ​មុខសញ្ញា​ដូច្នេះ កម្លាំង​របស់​លោក​បាន​ជិះ​រថយន្ត​ដេញ​តាម​រហូត​ដល់​ផ្លូវបំបែក​ស្ពាន​ពង្រ ស្ថិត​ក្នុងភូមិ​ទូល​ក្រសាំង ឃុំ​ក្ដុល​តា​ហែ​ន ទើប​ស្ទាក់​ជាប់​និង​ឃាត់ខ្លួន នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល និង​បាន​ប្រគល់​ជូន​កម្លាំង​ជំនាញ​អធិការ​ស្រុក​បាណ​ន់​ភ្លាម​ៗ​ដែរ ដែល​បាន​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​រហូត​មក ​។

ជុំវិញ​ករណី​នេះ ស្ត្រី​រង​គ្រោះបាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ជិះ​ម៉ូតូ​យក​បាយ​ទៅ​ឲ្យ​ប្ដី​កំពុង​ភ្ជួរស្រែ ហើយ​ទុក​ទូរស័ព្ទ​នៅ​ហោប៉ៅ​ខោ លុះ​ជិះ​តាម​ផ្លូវ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​០២​នាក់ ជិះ​មក​ពីក្រោយ រួច​ឆក់​យក​ទូរស័ព្ទ​ខ្លួន​ទៅ​បាត់​ ។

គាត់​និយាយ​ថា ពេល​នោះ​ គាត់​ចំណាំ​ច្បាស់​ម៉ូតូ​នោះ​គ្មាន​កញ្ចក់​ទេ ហើយ​អ្នក​ឆក់​ជិះ​ក្រោយ​ពាក់​អាវដៃវែង​ព​ណ៌​ខៀវ​ទឹក​ប៊ិក និង​មាន​បី​មាន់​មួយ​ក្បាល​ផង​ ។  ក្រោយ​កើតហេតុ​ខ្លួន​បាន​រាយ​ការ​ណ៍​​ប្រាប់​អ្នក​ស្គាល់​ឲ្យ​ជួយ​ផ្ដល់​ព័​ត៌​មាន​ទៅ​សមត្ថកិច្ច​អំពី​ហេតុ​ការ​ណ័ និង​ភិនភាគ​ចោរឆក់ រហូត​សម្ថ​កិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្ដង​ ។ ​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​លោក​ចោរ​ដៃ​ស្អិត​ទាំង​០២​នាក់ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​«​ឆក់​យក​ទូរស័ព្ទ​» ពី​ស្ត្រី​រង​គ្រោះ​ខាងលើ​មែន​ ។  ជន​ដៃដល់​បាន​សារភាព​ទៀត​ថា ក្រោយ​ពេល​ឆក់ ពួក​គេ​បាន​យក​ទូរស័ព្ទ​ទៅ​ផ្ទើ​នៅផ្ទះ​ឪពុក​របស់​ឈ្មោះ​រស់ ភ័​ស្ដ នៅ​ម្ដុំ​ភ្នំ​១៥០ រួច​ជីះ​គេចខ្លួន​ទៅ​កាន់​ទឹកដី​ស្រុក​ប​វេ​ល ក័​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្ដង​ ។

​លោក សំ វី​រៈ អធិការ​ស្រុក​បាណ​ន់​បាន​ប្រាប់​ដែរ​ថា ពេល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រក​មិនឃើញ​វត្ថុ​តាង​(​ទូរស័ព្ទ​) ដែល​ពួក​គេ​បាន​ឆក់​យក​ទៅ​នោះ​ទេ​ ។ ប៉ុន្តែ​ក្រោយ​សួរនាំ​ទើប​ពួក​គេ​សារភាព​ថា «​បាន​យក​ទូរស័ព្ទ​»​នោះ​ទៅ​ផ្ញើ​នៅផ្ទះ​ឪពុក​នៅ​ក្បែរ​ភ្នំ​១៥០ ​។

ក្រោយ​ពី​ទ​ទូល​បាន​រាយ​ការ​ណ៍​អំពី​វត្ថុ​តាង​នេះ​ជូន​លោកស្នងការ  ទើប​លោកស្នងការ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ ទៅ​យក​ទូរស័ព្ទ​ (​វត្ថុ​តាង​)​ នោះ​ភ្លាម​ៗ​ដែរ​ ។ ​លោក​អធិការ​បាន​បញ្ជាក់​ថា  ពេល​នេះ ​យើង​ដក​ហូរ​បាន​វត្ថុ​តាង ​(​ទូរស័ព្ទ​ជន​រង​គ្រោះ​) ម៉ូតូ​ម៉ាក​ហុងដា​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1U-5206 ដែល​ជា​មធ្យោ​បាយ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ «​ឆក់​» ​។ ​ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ចាត់ការ​តាម​នីតិវិធី​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ