ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណល់​នាវាចម្បាំង​សម័យ​សង្គ្រាមស៊ីវិល នឹង​យក​ទៅ​តាំងនៅ​សារមន្ទីរ​សង្គ្រាម នៅ​សៀមរាប

3 ខែ មុន
  • សៀមរាប

សំណល់​នាវាចម្បាំង ដែល​លិច​ក្រោម​ទន្លេ​រាប់​ឆ្នាំ​តាំងពី​សង្គ្រាម នៅ​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៧០ ដែល​ស្រង់​ចេញពី​ទន្លេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​ស៊ី​ម៉ាក​ដឹក​យក​ទៅ​ដាក់​តាំងនៅ​សារមន្ទីរ​សង្គ្រាម​ថ្មី ដែល​កំពុង​សាងសង់​នៅ​ស្រុក​បាគង ខេត្តសៀមរាប ។ លោក ហេង…

សំណល់​នាវាចម្បាំង ដែល​លិច​ក្រោម​ទន្លេ​រាប់​ឆ្នាំ​តាំងពី​សង្គ្រាម នៅ​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៧០ ដែល​ស្រង់​ចេញពី​ទន្លេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​ស៊ី​ម៉ាក​ដឹក​យក​ទៅ​ដាក់​តាំងនៅ​សារមន្ទីរ​សង្គ្រាម​ថ្មី ដែល​កំពុង​សាងសង់​នៅ​ស្រុក​បាគង ខេត្តសៀមរាប ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ឲ្យ​ដឹង​ថា នាវា​ដឹក​ជញ្ជូន​គ្រាប់​ក្នុង​សម័យ​សង្គ្រាម​ដែល​បាន​បា​.​ញ់​លិច​នៅ​បាតទន្លេ​មេគង្គ ដែល​បាន​រក​ឃើញ និង​ស្រង់​មក​លើគោក​វិញ ឥឡូវនេះ​បាន​ដឹក​ពី​កំពង់​ផែ​ភ្នំពេញ មក​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​តេ​ជោ​សន្តិភាព ស្ថិត​នៅ​ស្រុក​បាគង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

លោក​បាន​បន្ត​ថា នាវា​នេះ អាច​ត្រូវ​បាន​ពួនស្ទាក់​បា​.​ញ់​ពន្លិច ឬ​បា​.​ញ់​ប្រយុទ្ធ​ដណ្តើម​យក​គ្រាប់​នៅ​អំឡុង​សង្គ្រាម​នៅ​ទស​វត្ស​១៩៧០ និង​បាន​លិច​នៅ​បាតទន្លេ ប្រមាណ​ជាង​៥០​ឆ្នាំ កន្លង​មក​ហើយ​។

នាវា​នេះ ត្រូវ​បាន​គេ​ជឿ​ថា បាន​ស្រង់​ចេញ​ទន្លេមេគង្គ នៅ​ម្តុំ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កាលពី​អំឡុង​ឆ្នាំ​២០២១ ក្រោយ​ពេល​ដែល​បាន​ប្រើប្រាស់ ដោយ​កងកម្លាំង​ជើង​ទឹក នៃ​របប​សាធារណ​រៈ​ខ្មែរ សម័យ​សង្គ្រាមស៊ីវិល​។

នៅ​ក្នុង​ពេល​ប្រតិបត្តិការ នាវា​នេះ​ត្រូវ​បាន​គេ​ដឹង​ថា អាច​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ទម្ងន់ ៨០០ តោន ដែល​អ្នកស្រុក​និយម​ហៅ​ថា «​ប្លង់តុង​» ។

នៅ​មុន​ពេល​ដែល​ស្រង់​នាវា​នេះ​បាន ជំនាញ​បោសសំអាត​គ្រាប់​មិន​ទាន់​ផ្ទុះ​កម្ពុជា គឺ​បាន​ចំណាយពេល​ប្រមាណ​ជា​១​ឆ្នាំ ទម្រាំ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ពិតប្រាកដ និង​បាន​ស្រង់​ប្រមូល​អា​.​វុ​.​ធ​នៅ​មាននៅ​លើ​នាវា​នោះ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ