ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​សាធារណៈ​កម្ពុជា​ឡើង​ដល់​១១,២៧​ពាន់​លាន​ដុល្លារ

3 ខែ មុន
  • ភ្នំពេញ

បំណុល​សាធារណៈ​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២៤​កើនឡើង​ដល់​ចំនួន ១១,២៧​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា១,៦២​ភាគរយ​ ធៀប​នឹង​កម្រិត​បំណុល​កាលពី​ត្រីមាស​ទី​១​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​នេះ ។ ប្រភព​ដដែល​បាន​បន្ត​ថា បំណុល​ទាំងនេះ៩៩ភាគរយ​ជា​បំណុល​ក្រៅ​ស្រុក ហើយ​បំណុល​នៅ​ក្នុងស្រុក​គឺ​មាន​តែ​១​ភាគរយ​ប៉ុណ្ណោះ…

បំណុល​សាធារណៈ​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២៤​កើនឡើង​ដល់​ចំនួន ១១,២៧​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា១,៦២​ភាគរយ​ ធៀប​នឹង​កម្រិត​បំណុល​កាលពី​ត្រីមាស​ទី​១​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា បំណុល​ទាំងនេះ៩៩ភាគរយ​ជា​បំណុល​ក្រៅ​ស្រុក ហើយ​បំណុល​នៅ​ក្នុងស្រុក​គឺ​មាន​តែ​១​ភាគរយ​ប៉ុណ្ណោះ ដោយនៅ​ក្នុង​នោះ​គេ​ដឹង​ថា ចិន​គឺ​មាន​ប្រមាណ​ជា៣៦​ភាគរយ ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ប្រមាណ​ជា ២២​ភាគរយ កូរ៉េ​ខាងត្បូង មាន ១២​ភាគរយ ជប៉ុន១១​ភាគរយ ក្រៅពី​នេះ​មានបារាំង ធនាគារពិភពលោក និង ស្ថាប័ន​ពហុភាគី​មួយ​ចំនួន ។

របាយការណ៍​បាន​កត់​សម្គាល់ថា​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថ​លេខា​លើ​កម្ចីសម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៣១៣​លាន​ដុល្លារ ស្មើនឹង ១៤ ភាគរយ​នៃ​ពិ​ដានដែល​អនុញ្ញាត​ដោយ​ច្បាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា គោលបំណង​នៃ​ប្រាក់​កម្ចី​ទាំងនេះ​គឺ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​វិនិយោគសាធារណៈ​នៅ​ក្នុង​វិស័យ​អាទិភាព​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរ​ភាព​រយៈពេល​វែង និង​ផលិតភាព​សេដ្ឋកិច្ច​របស់​ប្រទេស​។

ប្រភព​ដដែល​បាន​បន្ត​ថា ទឹកប្រាក់​ដែល​បាន​ខ្ចី​គេ​មក​គឺ​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ដឹក​ជញ្ជូន ធារាសាស្ត្រ ថាមពល ផ្គត់ផ្គង់​ទឹក​ស្អាត សុខាភិបាល កសិកម្ម អប់រំ​ជាដើម​។ កាលពី​ខែ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​ចេញផ្សាយ នូវ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​សាធារណៈ​រយៈពេល​ប្រាំ​ឆ្នាំ​ដ៏​ទូលំទូលាយ​សម្រាប់​ឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៨ ដោយ​បង្ហាញ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​បំណុល​សាធារណៈ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​។

យោង​តាម​យុទ្ធសាស្ត្រ​នេះ រដ្ឋាភិបាល​នឹង​ខ្ចីប្រាក់​ពី ២,៣​ពាន់​លាន​ដុល្លារ ទៅ ២,៧​ពាន់​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ​ពី​ស្ថាប័នហិរញ្ញវត្ថុ​បរទេស និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​គាំទ្រ​ដំណើរការ​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ដែល​ចាំបាច់​នានា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ