ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ ពាក្យថា «ខ្មែរ​ធ្វើ​បាន» ​តម្រៀប​​បាវ​ស៊ីម៉​ង់ត៍​ចូល​ក្នុង​សមុទ្រ​រាប់​សិប​តោន ដើម្បី​ទប់​វាទ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​ធ្វើ​ជាក​ម្មសិ​ទ្ធិ

3 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្នុងអំឡុងពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​រំលោភ​យក​ដី​ឆ្នេ​សមុទ្រ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ របស់​មន្ត្រី​ធំ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដែលយើងសុំមិនបញ្ចេញឈ្មោះ លើ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ជ្រោយ​ស្វាយ​លិច ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង…

ខេត្តកោះកុង ៖ ក្នុងអំឡុងពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​រំលោភ​យក​ដី​ឆ្នេ​សមុទ្រ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ របស់​មន្ត្រី​ធំ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដែលយើងសុំមិនបញ្ចេញឈ្មោះ លើ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ជ្រោយ​ស្វាយ​លិច ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

តាម​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទីតាំង​នោះ បានរាយការណ៍​ថា សកម្មភាព​រំលោភ​យក​ដី​ឆ្នេរ​ខាងលើ​នេះ ពិតជា​បាន​ប្រើ​បច្ចេកទេស​គឹ​ត​ទុកជា​មុន​យ៉ាង​ល្អិតល្អន់​ខ្លាំង​ណាស់ ពីព្រោះ​អ្នក​រំលោភ​​ហ៊ាន​ចំណាយ​លុយ​យ៉ាង​ស​ន្ឋឹ​កស​ន្ឋា​ប់ទៅលើសម្ភារៈ ឧបករណ៍ ដោយ​ប្រើ​គ្រឿងចក្រ​(​ម៉ៃ​ខូ​) កាយ​រណ្តៅ​ព័​ទ្ឋ​ជុំវិញ រួច​យក​ស៊ីម៉​ង់​ត៍​សុ​ទ្ឋ​ទាំង​បាវ​ៗ​រាប់​​តោន​ ទៅ​តម្រៀប​​ត្រួត​លើ​គ្នា​តាម​កំពស់​ដែល​គេ​ចង់បាន​ដើម្បី​ធ្វើជា​គ្រឹះ​និង​ជា​របង ហើយ​នៅ​ពេល​ដែល​ទឹកសមុទ្រ​ឡើង​(​ជោ​) ស៊ីម៉​ង់​ត៍​ដែល​គេ​បាន​​តម្រាប​​ត្រួត​លើ​គ្នា​នោះ វា​ជ្រាប​ទឹកកក​រឹង​ ក្លាយជា​ថ្មរឹងមាំប្រៀបដូចមហាជញ្ជាំងផុសឡើង​តែ​ម្តង ។

ទោះជា​យ៉ាងណា ព័ត៌​មាន​បឋម​នេះ ត្រូវ​បាន​លោក អន សុធា​រិ​ទ្ឋិ អភិបាលរង​ខេត្តកោះកុង ទទួល​បន្ទុក​រៀបរយ​សំណង់​អនាធិបតេយ្យ​តាម​បណ្តោយ ឆ្នេរសមុទ្រ​កោះកុង បាន​ឆ្លើយ​តាម​សារថា លោក​អត់​បានដឹង​រឿង​នេះ​ទេ ចាំ​លោក​ចំណាត់ការ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ និង​រាយការណ៍​ទៅ​លោក​ជំទាវ​អភិបាលខេត្ត​។

ចំណែក​លោក​មេឃុំ​ជ្រោយ​ស្វាយ បាន​ឆ្លើយ​បដិសេធ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែកញ្ញា​២០២៤​ថា អត់​មាន​សកម្មភាព​ទាំងនេះ​កើតឡើង​ទេ តែ​លោក​ថា​គាត់​ក៏​មិន​ទាន់​ទៅ​មើល​ដល់ទី​តាំង​កើតហេតុ​នោះ​ដែរ ។

ព័​ត៌​មាន​លម្អិតនឹង​ផ្សាយ​ជូន​បន្ត​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ