ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែម​ថុ​ន វិ​ទី​នី សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​កីឡាហែលទឹក បើ​និយាយ​ពី​សម្រស់​វិញ​មិន​ចាញ់​តារា​ល្បី​ៗ​ក្នុង​វិស័យ​សិល្បៈ​ទេ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី មិន​ត្រឹមតែ​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះល្បីល្បាញ​នៅ​ក្នុង​វិស័យ​កីឡាហែលទឹក​ប៉ុណ្ណោះទេ បើ​និយាយ​ពី​សម្រស់​វិញ​ធ្វើ​ឱ្យ​តារាភាពយន្តតារាចម្រៀង​កាយវិការ​ល្មម​ៗ​សំ​ុ​ខ្មាស ។ ជា​ពិសេសនៅ​ពេល​ដែល​នាង​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ម្ដង​ៗ មាន​មិត្ត​រួម​អាជីព​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ជា​ច្រើន​បាន​នាំ​គ្នា​មក​សុំ​ថតរូប​ជាមួយ​ស្ទើរតែ​គ្រប់​គ្នា ហើយ​នាង​ជា​អតីត​កីឡាការិនី​ហែល​ទឹក​គ្មាន​គូ​ប្រៀប​នៅ​ក្នុង​ប្រទេស​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​។…

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី មិន​ត្រឹមតែ​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះល្បីល្បាញ​នៅ​ក្នុង​វិស័យ​កីឡាហែលទឹក​ប៉ុណ្ណោះទេ បើ​និយាយ​ពី​សម្រស់​វិញ​ធ្វើ​ឱ្យ​តារាភាពយន្តតារាចម្រៀង​កាយវិការ​ល្មម​ៗ​សំ​ុ​ខ្មាស ។ ជា​ពិសេសនៅ​ពេល​ដែល​នាង​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ម្ដង​ៗ មាន​មិត្ត​រួម​អាជីព​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ជា​ច្រើន​បាន​នាំ​គ្នា​មក​សុំ​ថតរូប​ជាមួយ​ស្ទើរតែ​គ្រប់​គ្នា ហើយ​នាង​ជា​អតីត​កីឡាការិនី​ហែល​ទឹក​គ្មាន​គូ​ប្រៀប​នៅ​ក្នុង​ប្រទេស​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​។

ហែម​ថុ​ន វិ​ទិ​នី បានឱ្យ​ដឹង​ថា នាង​បាន​ចាប់​យក​អាជីព​ជា​កីឡាការិនី​ហែល​ទឹក​តាំងពី​អាយុ​៧​ឆ្នាំ​មក​ម៉្លេះ ដែល​កាល​ណោះ នាង​ជា​មនុស្ស​ម្នាក់​ខ្លាច​ទឹក​បំផុត ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​ជួយ​ជំរុញ​និង​លើកទឹកចិត្ត​ពី​លោកយាយ ជាមួយ​លោកពូ​ដែល​មាន​ឈាមជ័រ​ជា​កីឡាហែលទឹក​ផង​នោះ បាន​ធ្វើ​ឱ្យ​រូប​នាង​សុខចិត្ត​ចូល​ហ្វឹកហាត់​ទាំង​បង្ខំ​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ទៀត​ផង ទីបំផុត​បាន​ធ្វើ​ឱ្យ​នាង​ក្លាយជា​កីឡា ការិនី​ឆ្នើម និង​ទទួល​បាន​ឱកាស​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង​នៅ​ត្រឹម​អាយុ​៨​ឆ្នាំ ។ កាល​ណោះ​នាង​ដណ្ដើម​បាន​ត្រឹម​ចំណាត់
ថ្នាក់​លេខ​២​ប៉ុណ្ណោះ តែ​ឆ្នាំ​ក្រោយ​ៗ​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ជា​បន្តបន្ទាប់​ពុំ​មាន​អ្នក​ណា​ប្រជែង​តំណែង​នេះ​ជាមួយ​នាង​បាន​ឡើយ​។

ទោះបី ហែម​ថុ​ន វិ​ទី​នី ត្រូវជា​ចៅ​បង្កើតរបស់​លោក​ហែម ថុ​ន អតីត​កីឡាករ​ហែលទឹក​ជម្រើសជាតិ​ដ៏​ឆ្នើម​ក្នុង​ទស​វត្ស​ទី​៦០ និងត្រូវជា​ក្មួយបង្កើត​របស់​លោក​ហែម គី​រី អតីតកីឡាករ​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា និង​ជា​គ្រូបង្វឹក​ក្ដី ក៏​អតីត​កីឡាការិនី​រូប​នេះ​មិន​ហ៊ាន​ធ្វេសប្រហែស​ក្នុង​ការ​ខិតខំ​ហ្វឹកហាត់​នោះដែរ ដើម្បី​កុំឱ្យ​គេ​ថា ពេល​ចេញ​ទៅ​ប្រកួត​នៅក្រៅប្រទេស​ម្ដង​ៗ​អាង​បក្សពួក ។ ប៉ុន្តែ​ធាតុ​ពិត​បើ​នាង​មិន​ខិតខំ​ហ្វឹកហាត់​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​រាល់​ឆ្នាំ​ទេ​នោះ ពិតជា​ធ្វើ​ឱ្យ​នាង​រអៀសខ្លួន​ខ្លាំង​ណាស់ ។

ក្នុង​១​ថ្ងៃ​នាង​ប្រើ​ពេល​នៅ​ក្នុង​ទឹក​យ៉ាងតិច​មិន​ក្រោម​៤​ម៉ោង​នោះ​ឡើយ គឺ​ពេល​ព្រឹក​រយៈពេល​២​ម៉ោង និង​ល្ងាច​២​ម៉ោង​។ ដោយសារ​តែ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​រូប​នាង​ក្លាយជា​កីឡាការិនី​ឆ្នើម​ដាច់​គេ​រហូត​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់ ជា​ពិសេស ថែម​ទាំង​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា អនុញ្ញាត​ឱ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទៀត​ផង​។

ជាមួយនឹង​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​នាង​វិ​វត្ត​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស ។ នៅ​ត្រឹម​វ័យ​១២​ឆ្នាំ នាង​មានឱកាស​ឈាន​ជើង​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ប្រទេស​ថៃ ហើយ​ក៏​ជា​កីឡាការិនី​ដែល​តូច​ជាងគេ និង​ដំបូង​គេ​របស់​កម្ពុជា​នៅ​ក្នុង​ចំណោម​កីឡាការិនី​អន្តរជាតិ​ជា​ច្រើន ។ មិនតែប៉ុណ្ណោះ នាង​ធ្លាប់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ហ្គេ​ម​ចំនួន​៣​លើក​ផង​ដែរ​។

ហែម​ថុ​ន វិ​ទី​នី ជា​កីឡាការិនី​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ធ្លាប់​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ចំនួន​៣​លើក ។ លើក​ទី​១ កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ឆ្នាំ​២០០៨ លើក​ទី​២ កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​ឡុ​ង​ប្រទេស​អង់គ្លេស​ឆ្នាំ​២០១២ និង​លើក​ទី​៣ កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៦​។​ទោះជា​យ៉ាងណា​ក៏​ដោយ នាង​បាន​បន្ត​អាជីព​ជា​កីឡាការិនី​ហែល​ទឹក​រហូត​ដល់​ឆ្នាំ​២០១៩ លុះ​មក​ដល់​ឆ្នាំ​២០២០ នាង​ក៏​សម្រេច​លាឈប់​ពី​កីឡាការិនី​មក​ធ្វើ​ជា​គ្រូបង្វឹក​វិញ​ម្ដង​។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​នាង​លាឈប់​ពី​កីឡាការិនីដោយសារ​តែ​បញ្ហា​សុខភាព​មិន​អំណោយផល ណាមួយ​អាយុ​ច្រើន​ទៀត ទើប​នាង​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​សម្រាក ។ ដោយសារ​តែ​នាង​ធ្លាប់​ឆ្លងកាត់​វគ្គ​គរុកោសល្យ​ផ្នែក​កីឡា​បាន​ចំនួន​២​ឆ្នាំ​ដែរ​នោះ នាង​បាន​ចាប់​យក​ការងារ​ជា​គ្រូបង្ហាត់​កីឡាហែលទឹក​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។

អតីត​កី​កីឡាការិនី​ហែល​ទឹក​ជម្រើសជាតិ​វ័យ​៣១​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​បាន​ក្លាយជា​គ្រូ​របស់​ក្រុម​ជម្រើសជាតិ​យុវជន និង​ក្រុម​ជម្រើសជាតិ​ជន​ពិការ និង​ធ្លាប់​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជន​ពិការ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ានប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១០​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីដណ្ដើម​​​បាន​មេដាយមាស​ចំនួន​៨​គ្រឿង​មក​ជូនជាតិ​ទៀត​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកគ្រូ​ហែម​ថុ​ន វិ​ទី​នី បាន​បំពេញបេសកកម្ម​ក្នុង​ការ​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​ហែល​ទឹក​ជ​ម្រើ​ជាតិ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ឆ្នាំ​២០២៤​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ