ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ គូ សុភាព ៖​ ស្លន់ស្លោ​ពេក​នាំ​អោយ​ស្ត្រេ​ស

3 ខែ មុន
  • ភ្នំពេញ

ព្រះ​គ្រូ គូ សុភាព បាន​មាន​ថេរ​ដីកា​អប់រំ​ថា ប្រញាប់ប្រញាល់​ស្លន់ស្លោ​ពេក​នាំ​អោយ​កើត​ស្ត្រេ​ស​។ ព្រះ​គ្រូ​បាន​ទូន្មាន​បែប​នេះ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​ទី ១៤ ខែ កញ្ញា​។…

ព្រះ​គ្រូ គូ សុភាព បាន​មាន​ថេរ​ដីកា​អប់រំ​ថា ប្រញាប់ប្រញាល់​ស្លន់ស្លោ​ពេក​នាំ​អោយ​កើត​ស្ត្រេ​ស​។

ព្រះ​គ្រូ​បាន​ទូន្មាន​បែប​នេះ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​ទី ១៤ ខែ កញ្ញា​។

ព្រះ​គ្រូ បាន​ទូន្មាន​ទៀត​ថា «​តាម​សម្រួល​ប្រកបដោយ​ស្មារតី ទើប​ផ្លូវចិត្ត​មិនសូវ​មាន​បញ្ហា​»​។

តាម​រយៈ​ដំបូន្មាន​នេះ យើង​គប្បី​យល់​ថា បញ្ហា​អ្វី​ក៏​ដោយ វា​គង់តែ​មាន​ដំណោះស្រាយ​ទេ ទោះបីជា​ដំណោះស្រាយ​នោះ មិន​អាច​ធ្វើ​អោយ​យើង​ពេញចិត្ត​១០០​ភាគរយ​ក្តី​។ ការ​មិន​បង្ខំ និង​គិត​តាម​សម្រួល ជួយ​យើង​គិត​បាន​កាន់តែ​ច្បាស់ និង​ត្រឹមត្រូវ​។

រឿង​ខ្លះ​កើត​មាន​ឡើង​ដោយសារ​តែ​ចិត្ត​យើង​អន្ទះសារ​ពេក ហើយ​មិន​បាន​គិត​ត្រឹមត្រូវ​។ ដូច្នេះ រឿង​ខ្លះ​យើង​មិន​ត្រូវ​បង្ខំ​ពេក​ទេ យើង​អាច​ដោះស្រាយ​ម្តង​មួយ​ៗ​។ ចូរ​ចង​ចាំ​ថា​យើង​មិន​អាច​ដោះស្រាយ​រឿង​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​ទេ​។

មនុស្ស​ណា​ក៏​មាន​បញ្ហា​ដែរ ដូច្នេះ​យើង​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​មួយ​ម្តង​ៗ​។ បញ្ហា​បន្ទាន់​និង​អាទិភាព​ត្រូវ​ដោះស្រាយ​មុន​។ ចំណែក​បញ្ហា​មិន​បន្ទាន់​នឹង​មិនសូវ​អាទិភាព យើង​អាច​ដោះស្រាយ​តាម​ក្រោយ​។ ដូច្នេះ សន្សឹម​សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ