ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​កំពុង​កើតឡើង​ពេញបន្ទុក​ក្នុង​រដូវ​បិទ​នេសាទ​និង​ជា​រដូវ​ត្រី​ពង​កូន

4 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បទល្មើស​នេសាទ​ស្ទើរ​គ្រប់​រូប ដែល​ទំនង​មានការ​ឃុបឃិត​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ក្នុង​ដែនដី​ផង ត្រូវ​បាន​ពួក​ជន​ទុ​ច្ច​រិ​ក​ដាក់​ពង្រាយ​ព្រោងព្រាតក្នុង​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ទឹក​ដី​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បើ​ទោះជា​ធ្លាប់​បាន​បង្ក្រាប​ជា​បន្ត​បន្តា​ប់​នា​ពេល​កន្លង​មក​ក្ដី​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ការពារ​ធនធានធម្មជាតិ​ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​…

ខេត្តបាត់ដំបង​ ៖ បទល្មើស​នេសាទ​ស្ទើរ​គ្រប់​រូប ដែល​ទំនង​មានការ​ឃុបឃិត​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ក្នុង​ដែនដី​ផង ត្រូវ​បាន​ពួក​ជន​ទុ​ច្ច​រិ​ក​ដាក់​ពង្រាយ​ព្រោងព្រាតក្នុង​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ទឹក​ដី​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បើ​ទោះជា​ធ្លាប់​បាន​បង្ក្រាប​ជា​បន្ត​បន្តា​ប់​នា​ពេល​កន្លង​មក​ក្ដី​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ការពារ​ធនធានធម្មជាតិ​ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ ។

មន្ត្រី​ដដែល​បាន​និយាយ​ថា ឧ​បករ​ណ៍នេសាទ​ល្មើសច្បាប់ ដែល​ពួក​ជន​ទុ​ច្ច​រិ​តបាន​ដាក់​ពង្រាយ​ព្រោងព្រាតពាសពេញ​តំបន់​ទន្លេសាប​ក្នុង​រដូវ​បិទ​នេសាទ និងរដូវ​ត្រី​ពង​កូន នា​សព្វ​ថ្ងៃនេះ ភាគ​ច្រើន​ជា​ប្រភេទ «​សាច់​មង​ក្រឡា​ញឹក​» ដែល​គេ​ហៅ​ថា «​ណ​រ៉ាវ​»​។ ហើយ​ពេល​នេះ​ គេ​ឃើញ​មាន​បទល្មើស​បែប​នេះ​ច្រើន​បំផុត នៅ​តំបន់​ក្បាល​តោ​ល ពាក់​ក​ន្ទេ​ស ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។

ក្រោយ​ចុះ​មើលឃើញ​បទល្មើស​នេសាទ​រីក​ព្រោងព្រាត ស្អេកស្កះ​យ៉ាង​គ​គ្លើ​ន​ពាសពេញ​ដែន​នេសាទ ដោយ​គ្មាន​ខ្លាចក្រែង​ច្បាប់​បែប​នេះ មន្ត្រី​អង្គការ​ការពារ​ធនធានធម្មជាតិ​ខាងលើ​នេះ បាន​ចង្អុល​ចំ​ៗ​ថា «​បទល្មើស​ដែល​កើតឡើង​ព្រោងព្រាត​បែប​នេះ ប្រហែលជា​អាច​មានការ​ឃុបឃិត​គ្នា បើ​មិន​ដូច្នេះ​ទេ ​អ្នក​ប្រព្រឹត្តិ មិន​អាច​មក​ដាក់​ដោយ​សេរី ក្នុង​រដូវ​បិទ​នេសាទ​ដូច្នេះ​ទេ​»​។

ប៉ុន្តែ​ការ​លើក​ឡើង​បែប​ចោទប្រកាន់​ដែល​ថា មានការ​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​បទល្មើស ត្រូវ​បាន​បដិ​សេធ​ដោយ​លោក​មេឃុំ​កោះ​ជី​វាំង តែ​លោក​មេឃុំ​រូប​ន បាន​ទ​ទួល​ស្គាល់​ថា បទល្មើស​នេសាទ​ពិតជា​កើត​មាន​ព្រោងព្រាត​នៅ​ក្នុង​ទឹកដី​លោក​គ្រប់គ្រង​មែន​»​។ លោក ពុំ ចិន មេឃុំ​កោះ​ជី​វាំង ត្រូវ​បាន​គេ​ស្រង់​សំដី​ថា អាជ្ញាធរ​មិន​បាន​ចូលរួម​ឃុបឃិត​ជាមួយ​ពួក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ទេ ដូច​ការ​លើក​ឡើង​ខាងលើ​នេះ​ទេ​។

អាជ្ញាធរ តែ​ង​តែ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជលផល សហ​គម​ន៍ និង​កងកម្លាំង ចុះ​បង្ក្រាប​បទល្មើស​ជា​បន្ត​បន្តា​ប់​ ។ ប៉ុន្តែ​លោក​មេឃុំ​រូប​នេះ បាន​ទ​ទូល​ស្គាល់​ដោយ​មិន​អាច​ប្រកែក​បាន​ថា «​បទល្មើស​នេសាទ នៅ​តែ​កើត​មាន​ដោយសារ​តែ​ក្រុម​ជនល្មើស​លួច​ដាក់​»​។ នេះ​ជា​ចម្លើយ​របស់​លោក ពុំ ចិន មេឃុំ​កោះ​ជី​វាំង ដែល​ត្រូវ​បាន​គេ​ស្រង់​សម្ដី ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការការ​អភិវឌ្ឍ​ន៍ និងការពារ​ធនធានធម្មជាតិ ដែល​បាន​ចុះ​ពិនិត្យ​បទល្មើស​នេសាទ ក្នុង​តំបន់​ទន្លេសាប​។

លោក ពុំ ចិន បាន​បញ្ជាក់​ថា ទីតាំង​មាន​បទ​លើ្ម​ស​នេសា​ទ ដែល​មន្ត្រី​ការពារ​ធនធានធម្មជាតិ បាន​រក​ឃើញ​នោះ គឺមាន​ប្រហែល​ប្រវែង​២០០​ម៉ែត្រ ទៅ៣០០​ម៉ែត្រ រីឯ​នៅ​កន្លែង​ដទៃ​ៗ​ទៀត មាន​ជា​លក្ខណៈ​តូចតាច តែ​ក្រោយ​ទ​ទូល​បាន​ព័​ត៌មាន​នេះ អាជ្ញាធរបាន​សហការ​ជា​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ហើយ​។ ឃុំ​កោះ​ជី​វាំង ជា​ឃុំ​មួយ នៅ​ក្នុង​រដ្ឋបាល ស្រុក​ឯក​ភ្នំ ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​តែ​ម្ដង​។

​ក្នុង​រដូវវស្សា គេ​អាច​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬរថយន្ត ទៅ​ដល់​តំបន់​នោះ តែបើ​រដូវវស្សា​ដូច​សព្វ​ថ្ងៃនេះ គេ​ត្រូវធ្វើ​ដំណើរ​តាម​រយៈ​ទូក ឬកាណូត​។ នា​រដូវវស្សា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ជា​ជម្រក ឬជា​សំបុក​ត្រី​គ្រប់​ប្រភេទ​ច្រើន​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេង​ៗ នៃ​បឹង​ទន្លេសាប ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។

ទឹកដីឃុំ​កោះ​ជី​វាំង ជា​សំបូរ​កន្លែង​នេសាទ​ត្រី​ច្រើន​ជាង​បណ្ដាឃុំ​នានា ដែល​មាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប​។ ដូច្នេះ​ហើយ​ ទើបឃុំ​កោះ​ជី​វាំង​នេះ​ សំបូរ​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​រស់នៅ​សំងំប្រព្រឹត្ត​បទល្មើស​នេសាទ​ច្រើន​កកកុញ​។ ព្រោះ​តំបន់​នោះ​សំបូរ​ត្រី សំបូរ​កន្លែង​ប្រព្រឹត្ត​បទ​
ល្មើ​ស​ងាយ​ស្រួល​ប្រព្រឹត្ត​បទល្មើស ហើយ​តែ​ងាយ​ស្រួល​ទ្វេ​ដង​ទៀត ក្នុង​ការ​សហការ​ជាមួយ​មន្ត្រី​ខិលខូច ដែល​ចូលរួម​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ដែរ​ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​បទល្មើស​នេសាទ​ដែល​កំពុង​រីក​រាលដាល​ព្រោង​ព្រាត​ពាសពេញ​តំបន់​ទន្លេសាប ដោយ​គ្មាន​បង្ក្រាប​ខាងលើ​នេះ មន្ត្រី​ការពារ​ធនធាន​ធ​ម្ម្​ជាតិ បាន​លើក​ឡើង​ថា បើ​គ្មាន​ការ​បង្ក្រាប ហើយ​មាន​តែ​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស ក្នុង​រដូវ​បិទ​នេសាទ​យ៉ាង​គ​គ្លើ​ន​បែប​នេះ និង​ធ្វើ​ឲ្យ​ហិនហោច​មច្ឆ​ជាតិ​អស់​ជា​មិន​ខាន ព្រោះ​នេះ​ ជា​រដូវ​ត្រី​ពង​កូន មិន​គូរ​គេ​បណ្ដែតបណ្ដោយ និង​សមគំនិត​គ្នា​បង្កើន​បទល្មើស​នេសាទ រហូត​ដាក់​ពង្រាយ​សាច់​មង​ក្រឡា​ញឹក ឬ
ណ​រ៉ាវ​ព្រោងព្រាត​ពេញ​ទឹក​ពេញ​ដី ពេញ​ផ្ទៃ​ទន្លេសាប ដោយ​គ្មាន​មន្ត្រី​ណា​អើ​​​ពើ​បន្តិច​សោះ​ដូច្នេះ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ