ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​ចម្លាក់​តោ​ថ្ម​នៅ​ប្រាសាទភ្នំក្រោម ក្នុង​សង្កាត់​សៀមរាប

3 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា ជួស ជុល​ចម្លាក់​តោ​ថ្ម​ចំនួន​មួយ​មាន​កម្ពស់ ១.៣៧ ម៉ែត្រ ទទឹង​៤៦​សង់ទីម៉ែត្រ បែក បាក់​បួន​បំណែក…

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា ជួស ជុល​ចម្លាក់​តោ​ថ្ម​ចំនួន​មួយ​មាន​កម្ពស់ ១.៣៧ ម៉ែត្រ ទទឹង​៤៦​សង់ទីម៉ែត្រ បែក បាក់​បួន​បំណែក និង​បាត់បង់​ជើង​ទាំង​៤ ដែល​ចម្លាក់​តោ​នេះ​មា​នទី​តាំងនៅ​ខាងស្តាំ​នៃ​ជណ្តើរ​ខាងលិច​តួ​ប៉ម​កណ្តាល​ប្រាសាទ ភ្នំ​ក្រោម ដោយ​ត្រូវ​ប្រើ​ពេល​ប្រមាណ​៦​ខែ​។

លោក ទ្រី ប៊ុ​ន​លី អ្នកជំនាញ​អភិរក្ស​ថ្ម បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ​ថា ចម្លាក់​តោ​នេះ​ត្រូវ​បាន​រង​ការ​ខូចខាត​អស់​ពេល​ជា​យូរ​មក​ហើយដោយ​កត្តា​ផ្សេង​ៗ​។ បំណែក​តោ​នៅ​សេសសល់​បួន​បំណែក មាន​ក្បាល​ដង ខ្លួន និង​ភ្លៅ​មុខ​ខាងស្តាំ រួម​ទាំង​ជើង​ទម្រ​ផង​។ ក្រុមការងារ​បាន​យក​បំណែក​ចម្លាក់​តោ​មក​សម្អាត​ស្ងួត សម្អាត​សើម និង​សម្អាត​បែប​គីមី រួច​ហើយ​ពង្រឹង​ថ្ម និង​ផ្គុំ​ត​ភ្ជាប់​ឡើង​វិញ​នោះ​។ ចំណែក ជើង​ទាំង ៤ ដែល​បាត់បង់​ត្រូវ​បន្ថែម​ថ្ម​ថ្មី ដើម្បី​ឱ្យ​ចម្លាក់​តោ​មាន​ជំហរ​រឹង​មាំ​ឡើង​វិញ​។

ចំណែក​លោក អៀន ធី និង​លោក យក់ ក្រូច អ្នក​អភិរក្ស​ថ្ម​បានឱ្យ​ដឹង​ថា ការងារ​ជួសជុល​ចម្លាក់​តោ​នេះ បាន​សហការ​គ្នា​ជា​ក្រុម តាំងពី​ចាប់ផ្តើម​រហូត​ពេល​ដាប់​ឆ្លាក់​ថ្ម​ថ្មី​ត​ភ្ជាប់​ដងខ្លួន​តោ​ឡើង​វិញ​។ ឆ្លងកាត់​ការ​សិក្សា និង​មុន​ឈាន​ដល់​ការ​ដាប់ថ្ម​ថ្មី​ជំនួស​ជើង​ទាំង​បួន​ដែល​បាត់បង់​ឱ្យ​ត្រូវ​តាម​ទម្រង់​ដើម អ្នកជំនាញ​បាន​ធ្វើ​ពុម្ព​ដីឥដ្ឋ​ឱ្យ​ចេញ​ជា​រូបរាង​តាម​ទម្រង់ និង​កម្ពស់​ដើម បន្ទាប់​មក​ដាប់​ឆ្លាក់​ថ្ម​ថ្មី​ជា​ទម្រង់​ជើង​ត​ភ្ជាប់​ឡើង​វិញ​។ ចម្លាក់​តោ​នេះ នឹង​ត្រូវ​តម្កល់​នៅ​ទីតាំង​ដើម ក្រោយ ពេល​បញ្ចប់​ការ​ជួសជុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ