ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយអណ្តូងរ៉ែ​មាស​សម្លា.ប់​​មនុស្ស​ម្នាក់​ ​​ក៏​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន

3 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ចេញ​លិខិត​ផ្អាក​ដំណើរការ​ប្រតិបត្តិការ​ធនធាន​រ៉ែ​ជា​បណ្ដោះអាសន្ន​របស់​ក្រុមហ៊ុន​រ៉ែ​មាស «​សឹង​យន្ត​គ័ង​យិ​ក​» ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​បង្ក​អោយ​មនុស្ស​ម្នាក់​រង់​របួសធ្ងន់​និង​បាន​ស្លាប់​បន្ទាប់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ។ យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​កើតហេតុ​ភ្លាម​ៗ​តាម​រយៈ​ការ​រាយការណ៍​របស់​ក្រុម​មន្ត្រី​ប្រចាំការ…

ខេត្តក្រចេះ ៖ អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ចេញ​លិខិត​ផ្អាក​ដំណើរការ​ប្រតិបត្តិការ​ធនធាន​រ៉ែ​ជា​បណ្ដោះអាសន្ន​របស់​ក្រុមហ៊ុន​រ៉ែ​មាស «​សឹង​យន្ត​គ័ង​យិ​ក​» ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​បង្ក​អោយ​មនុស្ស​ម្នាក់​រង់​របួសធ្ងន់​និង​បាន​ស្លាប់​បន្ទាប់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​កើតហេតុ​ភ្លាម​ៗ​តាម​រយៈ​ការ​រាយការណ៍​របស់​ក្រុម​មន្ត្រី​ប្រចាំការ និង​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន «​សឹង​យន្ត​គ័ង​យិ​ក​» កើត​មាន​ឧបទ្ទវហេតុ​ក្នុង​អណ្តូងរ៉ែ​ទី​១ បណ្តាល​ឱ្យ​កម្មករ​ម្នាក់​រង​របួសធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ ។

​អគ្គនាយកដ្ឋាន ធនធាន​រ៉ែ​បាន​ចេញ​លិខិត​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ប្រតិបត្តិការ​ធនធាន​រ៉ែ​ក្នុង​អណ្តូងរ៉ែ​ទី​១ ជា​បណ្តោះអាសន្ន​ក្នុងអំឡុងពេល​រង់ចាំ​ការ​ចុះ​ពិនិត្យ វាយតម្លៃ និង​ការ​ចាត់វិធានការ​​ចំពោះ​ឧបទ្ទវ​ហេតុនេះ លើកលែងតែ​សកម្មភាព​បូមទឹក​ចេញពី​អណ្តូង​។

គួរ​បញ្ជាក់​ថា ឧបទ្ទវហេតុ​បាក់​ថ្ម​ធ្លាក់​សង្កត់​កម្មករ​ម្នាក់​ស្លាប់​បាន​កើតឡើង​ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​អូ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ។ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​កម្មករ​រ៉ែ​មាស​ម្នាក់ ឈ្មោះ ផុ​ន សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្ដកំពង់ឆ្នាំង រង​របួសធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​។

ជុំវិញ​ករណី​នេះ លោក រ័​ត្ន តុលា ប្រធាន​ស្ដីទី មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ថា ចំពោះ​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កំពុង​តែ​ចរចា ដើម្បី​ជូន​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ពេល​បំពេញការងារ​ជាមួយ​ក្រុមហ៊ុន​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ខាងលើ មាន​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ (​លើក​ទី​៣) លេខ ០០០៥ រថ​.​អ​ធរ​.​អប ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ របស់​ក្រសួង​រ៉ែ និង​ថាមពល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ