ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រសក់​​​មាន​​ប្រយោជន៍​​​ការពារ​​សុខភាព​​ស្បែក​​ និង​​ជួយ​ថែរក្សា​លក្ខណៈជាំខ្មៅនៅរន្ធក្លៀក

14 ឆ្នាំ មុន

ត្រសក់​​​ ក្រៅពី​ប្រើ​ប្រាស់​​​​សម្រាប់​​ទទួល​ទាន​​ក៏នៅ​​មាន​​ប្រយោជន៍​​​ដល់​រាង​ កាយ​​ និង​អាច​​​យក​ទៅ​​កែច្នៃ​​​សម្រាប់​​ផល​ប្រយោជន៍នៅលើ​​ស្បែក​​បាន​ទៀត​ ។ នៅក្នុង​ផ្លែ​ត្រសក់​មានទឹក​ជាធាតុ​ផ្សំ​ដល់​ទៅ​៩៦%ធ្វើ​​​ឱ្យ​មាន​គុណ​ សម្បត្តិ​​​សម្រាប់​​បង្កើន​ភាព​​ស្រស់​ស្រាយ ។ ក្រៅពី​នេះ​ ថែមទាំង​​មាន​វីតាមីន​សេ​ កាល់ស្យូម​ និង​ប៉ូតាស្យូម​ ដែល​សុទ្ធសឹង​​​​តែធ្វើ​​ឱ្យ​ស្បែក​​មាន​សុខភាព​ល្អ ។​ ត្រសក់អាចកម្ចាត់​​​​មុន​នៅ​លើ​ផ្ទៃមុខ​​​បាន​ដោយ​​ប្រើ​សាច់​ត្រសក់​ ដែលឈូសជា​សរសៃយក​មក​បិទ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​ពី១០ទៅ​២០​នាទី គឺអាច​​ការពារ​​ការ​កើត​មុន​ និង​មុន​មុខ​ខ្មៅ​​បាន ។ ប្រសិន​​​បើ​អនុវត្ត​ឱ្យ​បាន​ញឹក​ញាប់​​ ឬយក​ទៅ​បុក​ឱ្យ​ម៉ដ្ឋ​រួច​ច្រោះ​យក​តែទឹក​ទៅ​ដុស​លាប​​​លើ​ដងខ្លួន​​នឹង​ ធ្វើ​ឱ្យ​ស្បែក​ស្រស់​​​ស្អាត​​មាន​សំណើម​មិន​ស្ងួត​បែក​ស្រកា ។​

ត្រសក់​​​ ក្រៅពី​ប្រើ​ប្រាស់​​​​សម្រាប់​​ទទួល​ទាន​​ក៏នៅ​​មាន​​ប្រយោជន៍​​​ដល់​រាង​កាយ​​ និង​អាច​​​យក​ទៅ​​កែច្នៃ​​​សម្រាប់​​ផល​ប្រយោជន៍នៅលើ​​ស្បែក​​បាន​ទៀត​ ។  នៅក្នុង​ផ្លែ​ត្រសក់​មានទឹក​ជាធាតុ​ផ្សំ​ដល់​ទៅ​៩៦%ធ្វើ​​​ឱ្យ​មាន​គុណ​សម្បត្តិ​​​សម្រាប់​​បង្កើន​ភាព​​ស្រស់​ស្រាយ ។ ក្រៅពី​នេះ​ ថែមទាំង​​មាន​វីតាមីន​សេ​ កាល់ស្យូម​ និង​ប៉ូតាស្យូម​  ដែល​សុទ្ធសឹង​​​​តែធ្វើ​​ឱ្យ​ស្បែក​​មាន​សុខភាព​ល្អ ។​ ត្រសក់អាចកម្ចាត់​​​​មុន​នៅ​លើ​ផ្ទៃមុខ​​​បាន​ដោយ​​ប្រើ​សាច់​ត្រសក់​ដែលឈូសជា​សរសៃយក​មក​បិទ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​ពី១០ទៅ​២០​នាទី គឺអាច​​ការពារ​​ការ​កើត​មុន​ និង​មុន​មុខ​ខ្មៅ​​បាន ។  ប្រសិន​​​បើ​អនុវត្ត​ឱ្យ​បាន​ញឹក​ញាប់​​ ឬយក​ទៅ​បុក​ឱ្យ​ម៉ដ្ឋ​រួច​ច្រោះ​យក​តែទឹក​ទៅ​ដុស​លាប​​​លើ​ដងខ្លួន​​នឹង​ធ្វើ​ឱ្យ​ស្បែក​ស្រស់​​​ស្អាត​​មាន​សំណើម​មិន​ស្ងួត​បែក​ស្រកា ។

ក្រៅពី​នេះ ផ្លែត្រសក់​​​ក៏​អាច​​យក​ទៅ​លុប​បំបាត់​ស្នាម​ជាំ​ក្រមៅ​​​​នៅ​រន្ធក្លៀក​បាន​​ដោយ​ប្រើ​ប្រេង​ដូង១ស្លាបព្រា​បាយ​ ទឹក​ត្រសក់​​ច្របាច់​១​ស្លាបព្រា​កាហ្វេ​ ទឹក​ក្រូច​​ឆ្មារ​១ស្លាបព្រា​កាហ្វេ​ និង​ម្សៅរមៀត​​កន្លះ​ស្លាប​ព្រាកាហ្វេ​ ។ ក្រោយ​​ពីងូតទឹក​​និង​ជូត​ខ្លួន​ស្អាត​​ហើយ​ យក​សំឡី​​ជ្រលក់​​ប្រេង​ដូង​ជូត​នៅ​ក្រោម​​​ក្លៀក​​​រាង​ជារង្វង់​​ បន្ទាប់​មក​​លាយ​ទឹក​​ត្រសក់​ ទឹក​ក្រូច​ឆ្មារ​ និង​ម្សៅ​​​រមៀត​​ចូល​គ្នា​​លាប​នៅ​ក្រោម​ក្លៀក​​រក្សាទុក​ប្រហែល​​២០​នាទី​​​ រួចលាងទឹក​និង​ជូត​ឱ្យ​ស្ងួត។  លោក​អ្នក​​គួរ​សាក​​ល្បង​​អនុវត្ត​ក្នុង​មួយ​សប្តាហ៍​​២ទៅ៣ដង​ ក្លៀក​​​​នឹង​មាន​ពណ៌​សគួរ​ឱ្យ​​ចង់​គយគន់​ ។

លើ​សពីនេះ​​​ ផ្លែត្រសក់​​ថែម​ទាំងមាន​ប្រយោជន៍​​​​ដល់​​កែវ​ភ្នែក ប្រសិន​បើ​មាន​​អាការ​រមាស់​​​ផ្សារ​ភ្នែក​ ឬហើម​ភ្នែក​ ​​ត្រូវ​​យក​ត្រសក់​​​ក្លាស្សេ​ហាន់​ជា​​ចំណិតស្តើងៗ​ដាក់​​​នៅលើ​ភ្នែក​ ហើយ​គេង​សម្រាក​​ភ្នែក​រយៈពេលប្រហែល​​​១០​នាទី​​ នឹងជួយ​លើក​ស្ទួយ​ភ្នែក​ឱ្យ​មាន​សភាព​ស្រស់​ស្រាយ​ ព្រោះ​ផ្លែ​​ត្រសក់​​​មាន​វីតាមីន និង​​រ៉ែ​ខនិជ​ខ្ពស់​ ថែមទាំង​​ជួយ​បន្ថយ​​អាការ​​ចុក​រោយ​នៃកែវ​ភ្នែក​​ សម្រាប់​អ្នក​ដែល​​​ត្រូវ​ប្រើ​​ភ្នែក​​ក្នុង​ការ​សម្លឹង​រយៈ​ពេល​​យូរ​ ឬ​ទទួល​​រង​ធូលីឬផ្សែង​ជាដើម ៕