ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ជាប់​ជាយ​ដែន​ត្អូញ​តម្លៃ​ពោតក្រហម​ឆ្នាំ​នេះ​ទាប​ជាង​ឆ្នាំ​មុន​

5 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤​ នៅ​ស្រុក​ម៉ា​ឡៃ​ ​ប្រជា​កសិករ​ជាប់​ជាយ​ដែន​ត្អូញត្អែរ​ពោតក្រហម​ឆ្នាំ​នេះ​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​តែ​ផល​ប្រសើរ​ជាង​ឆ្នាំ​មុន​។ កសិករ​ប្រាប់​ថា​៖​តំលៃ​ពោតក្រហម​ឆ្នាំ​នេះ​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​ដែល​ឈ្មួញ​ទិញ​ក្នុង​១​តោន​តំលៃ​៤៤៧.៣៣០​រៀល​ស្មើ​៣,៧០០​បាត​បើ​ប្រៀបធៀប​ឆ្នាំ​មុន​១​តោន​តំលៃ​៦៦៤.៩៤០​រៀល​ស្មើ​៥,៥០០​បាត​ហើយ​ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ពោតក្រហម​ក្នុង​១​ហិ​កតា​បាន​៦​ទៅ​៧​តោន​បើ​ឆ្នាំ​មុន​ជួប​រាំ​ស្ងួត​ពោត​ទទួលផល​១​ហិ​កតា​បាន​៤​ទៅ​៥​តោន​ឆ្នាំ​នេះ​ក្នុង​១​ហិ​កតា​លក់​បាន​៤​លាន​រៀល​ហើយ​ទទូច​សុំ​អោយ​មន្ទី​និង​ក្រសួង​ជំនាញ​ជួយ​រក​ទីផ្សារ​ពោ​យ​ក្រហម​អោយ​បាន​តំលៃ​ដូច​ឆ្នាំ​មុន​។ ឈ្មួញ​ទិញ​ពោតក្រហម​បាន​បញ្ជាក់​ថា​៖​ពោតក្រហម​ត្រូវ​បាន​គាត់​ទិញ​ប្រជា​កសិករ​ស្រុក​ម៉ា​ឡៃ​ក្នុង​១​ថ្ងៃ​បាន​៦០​ទៅ​៧០​តោន​ទិញ​ដាក់​ឡោ​សំ​ង៉ួ​ត​ហើយ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ខេត្តបាត់ដំបង​លក់​អោយ​ឈ្មួញ​ថៃ​និង​លក់​ក្នុងស្រុក​សម្រាប់​អ្នកទិញ​ធ្វើ​ចំណី​សត្វ​ពោត​ឆ្នាំ​២០២៤​នេះ​តំលៃ​ទាប​ជាង​ឆ្នាំ​២០២៣​ឆ្នាំ​នេះ​ទិញ​ពោត​ពី​ថ្លៃ​មក​ថោក ឆ្នាំ​មុន​ទិញ​ពោត​ពី​ថោក​មក​ថ្លៃ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤​ នៅ​ស្រុក​ម៉ា​ឡៃ​ ​ប្រជា​កសិករ​ជាប់​ជាយ​ដែន​ត្អូញត្អែរ​ពោតក្រហម​ឆ្នាំ​នេះ​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​តែ​ផល​ប្រសើរ​ជាង​ឆ្នាំ​មុន​។

កសិករ​ប្រាប់​ថា​៖​តំលៃ​ពោតក្រហម​ឆ្នាំ​នេះ​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​ដែល​ឈ្មួញ​ទិញ​ក្នុង​១​តោន​តំលៃ​៤៤៧.៣៣០​រៀល​ស្មើ​៣,៧០០​បាត​បើ​ប្រៀបធៀប​ឆ្នាំ​មុន​១​តោន​តំលៃ​៦៦៤.៩៤០​រៀល​ស្មើ​៥,៥០០​បាត​ហើយ​ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ពោតក្រហម​ក្នុង​១​ហិ​កតា​បាន​៦​ទៅ​៧​តោន​បើ​ឆ្នាំ​មុន​ជួប​រាំ​ស្ងួត​ពោត​ទទួលផល​១​ហិ​កតា​បាន​៤​ទៅ​៥​តោន​ឆ្នាំ​នេះ​ក្នុង​១​ហិ​កតា​លក់​បាន​៤​លាន​រៀល​ហើយ​ទទូច​សុំ​អោយ​មន្ទី​និង​ក្រសួង​ជំនាញ​ជួយ​រក​ទីផ្សារ​ពោ​យ​ក្រហម​អោយ​បាន​តំលៃ​ដូច​ឆ្នាំ​មុន​។

ឈ្មួញ​ទិញ​ពោតក្រហម​បាន​បញ្ជាក់​ថា​៖​ពោតក្រហម​ត្រូវ​បាន​គាត់​ទិញ​ប្រជា​កសិករ​ស្រុក​ម៉ា​ឡៃ​ក្នុង​១​ថ្ងៃ​បាន​៦០​ទៅ​៧០​តោន​ទិញ​ដាក់​ឡោ​សំ​ង៉ួ​ត​ហើយ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ខេត្តបាត់ដំបង​លក់​អោយ​ឈ្មួញ​ថៃ​និង​លក់​ក្នុងស្រុក​សម្រាប់​អ្នកទិញ​ធ្វើ​ចំណី​សត្វ​ពោត​ឆ្នាំ​២០២៤​នេះ​តំលៃ​ទាប​ជាង​ឆ្នាំ​២០២៣​ឆ្នាំ​នេះ​ទិញ​ពោត​ពី​ថ្លៃ​មក​ថោក ឆ្នាំ​មុន​ទិញ​ពោត​ពី​ថោក​មក​ថ្លៃ​។

លោក ប៉ុក ឡៃ​ជី ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​តំលៃ​ពោតក្រហម​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ស្រុក​ជាប់​ជាយ​ដែន​ឈ្មួញ​ទិញ​ពោតក្រហម​មាន​ស្នូល​ក្នុង​១​គីឡូក្រាម​តំលៃ​៦៩០​រៀល​ស្មើ​៥​បាត​៨​កាក់​និង​គ្រាប់ពោត​១​គីឡូក្រាម​តំលៃ​៩៥២​រៀល​ស្មើ​៨​បាត នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​តំលៃ​៦៣៦​រៀល​ស្មើ​៥​បាត​៣​កាក់​និង​គ្រាប់ពោត​ក្នុង​១​គីឡូក្រាម​តំលៃ​៨៦៤​រៀល​ស្មើ​៧​បាត​២​កាក់​។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​បញ្ជាក់​ថា​៖​នៅ​ស្រុក​ម៉ា​ឡៃ​មាន​ផ្ទៃដី​កសិកម្ម​មាន​២៣,៤៧០​ហិ​កតា​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​៩,៦៩២​ហិ​កតា ដំណាំ​ដ​ឡូង​មី​មាន​ផ្ទៃដី​១១,០៦៥​ហិ​កតា ដំណាំ​ពោតក្រហម​ផ្ទៃដី​១០,៨០៤​ហិ​កតា ដំណាំ​ពោត​ផ្អែម​មាន​ផ្ទៃដី​៤០​ហិ​កតា​ឆ្នាំ​នេះ​ពោតក្រហម​ទទួល​ទិ​ន្ទ​ផល​១​ហិ​កតា​៦​ទៅ​៧​តោន​ហើយ​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​បន្តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ