(អន្តរជាតិ)៖ យោងតាមព័ត៌មានពី FlightRadar24 ជើងហោះហើរលេខ UK27 ធ្វើដំណើរពីទីក្រុង Mumbai ទៅកាន់ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ហើយបានធ្វើការចុះចតជាបន្ទាន់នៅភាគខាងកើតតួកគីកាលពីថ្ងៃសុក្របន្ទាប់ពីការគម្រាមបំផ្ទុះគ្រាប់បែក។

កាលពីថ្ងៃទី៦ ខែកញ្ញា មន្ត្រីតួកគីបានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vistara Airlines របស់ឥណ្ឌា បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Erzurum ភាគខាងកើតប្រទេសតួកគី។ មូលហេតុគឺមកពីការរកឃើញក្រដាសមួយសន្លឹកដែលសរសេរគំរាមកំហែងថា “មានគ្រាប់បែកនៅលើយន្តហោះ” នៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ។

បន្ទាប់ពីយន្តហោះបានចុះចតដោយសុវត្ថិភាព អ្នកដំណើរ ២៣៤នាក់ និងបុគ្គលិកនៅលើយន្តហោះទាំង១៣នាក់ត្រូវបានជម្លៀសចេញ។ នៅថ្ងៃនោះអាកាសយានដ្ឋាន Erzurum ត្រូវផ្អាកជើងហោះហើររហូតដល់ម៉ោង ១១យប់ថ្ងៃដដែល ដើម្បីបម្រើការស៊ើបអង្កេត។
រដ្ឋមន្ត្រីដឹកជញ្ជូនទួកគី Abdulkadir Uraloğlu បានបញ្ជាក់នៅលើ X (អតីតបណ្តាញសង្គមtwitter) ថាគ្មានដាននៃគ្រាប់បែកត្រូវបានគេរកឃើញនៅលើយន្តហោះនោះទេ។ លោកក៏បានបញ្ចាក់ថា «យើងបានបញ្ចប់សកម្មភាពស្វែងរក និងពិនិត្យទាំងអស់ ហើយបានកំណត់ថា ការគំរាមកំហែងដោយគ្រាប់បែកគឺគ្មានមូលដ្ឋាន»៕ ប្រភព៖XINHUA
ALEXISTOGEL: Platform Togel Terbaik dengan Peluang Menang Besar di 2025




ចែករំលែកព័តមាននេះ