ជំងឺទឹកនោមផ្អែម កើតមានទៅលើប្រជាជនកម្ពុជាជាច្រើន បើទោះបីជាជំងឺមិនឆ្លងមួយនេះអាចការពារបានក្តី។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងអំពីស្ថានភាពជំងឺទឹកនោមផ្អែមនៅកម្ពុជា នៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មានទាក់ទងនឹងវិស័យសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែ កញ្ញា។

លោក បាន ចោទសួរថា តើបងប្អូនមានអារម្មណ៍អាណោចអាធម្មទេ0x017d7 នៅពេលឃើញនារីអាយុ៣០ឆ្នាំ មានជំងឺទឹកនោមផ្អែម ភ្នែកព្រិល ក្រលានខ្សោយ ដែលមានម្តាយពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ហើយបានមកកំដរអ្នកឈឺ។
លោក បាននិយាយបន្តទៀតថា នេះគឺជារឿងរ៉ាវនៃជំងឺមិនឆ្លង «ទឹកនោមផ្អែម» ដោយជំងឺនេះអាចការពារបាន។

ជំងឺទឹកនោមផ្អែម កើតឡើងដោយសារតែរបបអាហារដែលមានជាតិផ្អែម និងការមិនធ្វើលំហាត់ប្រាណ។ ជំងឺនេះ អាចការពារបាន បើសិនជាយើងបរិភោគអាហារមានសុខភាពល្អ ហើយធ្វើការហាត់ប្រាណ៕
measuring blood sugar
ចែករំលែកព័តមាននេះ