ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ គូ សុភាពៈ បន្តិចទៀតយើង​នឹង​ចាកចេញ​ទៅ​វិញ សូមកុំ​ស្អប់​គុំកួន​គ្នា

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ  ៖ ព្រះ​គ្រូ គូ សុភាព បាន​មាន​ថេរ​ដីកា​ថា បន្តិចទៀតយើង​គ្រប់​គ្នា​នឹង​ចាកចេញ​ទៅ​វិញ​ហើយ ហេតុ​អ្វី​ត្រូវ​ស្អប់​គុំកួន​គ្នា ដែល​នាំ​ឱ្យ​មាន​ពៀរ​វេរា​វែង​ឆ្ងាយ​។ តាម​រយៈ​ថេរ​ដីកា​នេះ…

រាជធានីភ្នំពេញ  ៖ ព្រះ​គ្រូ គូ សុភាព បាន​មាន​ថេរ​ដីកា​ថា បន្តិចទៀតយើង​គ្រប់​គ្នា​នឹង​ចាកចេញ​ទៅ​វិញ​ហើយ ហេតុ​អ្វី​ត្រូវ​ស្អប់​គុំកួន​គ្នា ដែល​នាំ​ឱ្យ​មាន​ពៀរ​វេរា​វែង​ឆ្ងាយ​។

តាម​រយៈ​ថេរ​ដីកា​នេះ ព្រះ​គ្រូ​ ចង់​ណែនាំ​យើង​ទាំងអស់​គ្នា ​អោយ​ទម្លាក់​ចោលការ​ស្អប់​គ្នា ការ​គុំកួ​ន​គ្នា ហើយបណ្តុះ​ក្តី​ស្រឡាញ់​ក្នុង​បេះដូង​យើង​ទាំងអស់​គ្នា ​។

តាម​ពិត​ទៅ ការ​គុំ​កួន​ ឬ​ស្អប់ ​មិន​ត្រឹមតែ​មិន​ចំណេញ​ទេ វា​ក៏​ធ្វើ​អោយ​ខ្លួន​យើង​ផ្ទាល់​មិន​សប្បាយចិត្ត ហើយមាន​ភាព​ក្តៅ​ក្រហល់ក្រហាយ​ក្នុង​ទ្រូង​ ។ មិនតែប៉ុណ្ណោះ វា​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ដែរ​ ។

ជំនួស​អោយ​ការ​ស្អប់ ​និង​គុំ​កួ​ន​គ្នា យើង​គួរ​ពិភាក្សា​គ្នា​ដោយ​ស្មោះត្រង់ ​ដើម្បី​ដោះស្រាយ​ជម្លោះ ឬ​ក៏​ការ​ខ្វែងគំនិត​គ្នា​ណា ​។ មាន​តែ​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​យើង​ទាំងអស់​គ្នា ​មានការ​រីក​ចម្រើន​ទៅ​មុខ​ ។

ដូច្នេះ​សូម​បណ្តុះ​ក្តី​ស្រឡាញ់​ក្នុង​បេះដូង​គ្រប់​គ្នា ហើយទម្លាក់​ចោលការ​ស្អប់ និងការ​គំកួ​ន​ដើម្បី​យើង​មាន​ក្តី​សុខ​ទាំងអស់​គ្នា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ