ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងភ្នំពេញ​ និង​ខេត្ត​១០​ទៀត​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាងគេ​ក្នុង​បី​ថ្ងៃ​ខាង​មុខ​នេះ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុងភ្នំពេញ ​និង​ខេត្ត​ចំនួន​១០ ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ​រហូត​ដល់​៦០​ភាគរយ នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី១១ ដល់ថ្ងៃ​ទី១៣ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ ក្រុងភ្នំពេញ ​និង​ខេត្ត​ចំនួន​១០ ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ​រហូត​ដល់​៦០​ភាគរយ នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី១១ ដល់ថ្ងៃ​ទី១៣ ខែកញ្ញា ខាង​មុខ​នេះ ​។ នេះ​បើ​តាម​ក្រសួង​ឧតុនិយម​ដែល​ធ្វើការ​ជូនដំណឹង​ កាលពី​ថ្ងៃ​ទី១១ ខែកញ្ញា​ ។

ក្រសួង​ឧតុនិយម​បាន​និយាយ​ថា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និងភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ ជាមួយ​ផ្គរ​រន្ទះ និងខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៦០​ភាគរយ​ ។

ដូច្នេះហើយ បងប្អូនដែលរស់​នៅ​ភ្នំពេញ​ និង​ខេត្ត​ទាំងនេះ ​អាច​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​បែប​នេះ ​។ ចំណែក​ខេត្ត​ផ្សេង​ទៀត​នឹង​មាន​ភ្លៀង​ធ្លាក់​ ចន្លោះ​ពី ៣៥ ទៅ ៥៥ ភាគរយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ