ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រីកម្ពុជា ៖ រដ្ឋ​មិន​ដែល​អង្គុយ​ឱបដៃ​មើល​ពលរដ្ឋ​រង​គ្រោះ​ឡើយ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា មិនមែន​ជា​ប្រទេស​អ្នក​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា មិនមែន​ជា​ប្រទេស​អ្នក​នោះ​ទេ ប៉ុន្ដែ​រាជរដ្ឋាភិបាល មិន​អង្គុយ​ឱបដៃ មើល​ប្រជាពលរដ្ឋ​របស់​ខ្លួន​រង​គ្រោះ​ឡើយ ។

ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល ដាក់​ចេញ​នូវ​គោលការណ៍​បន្ធូ​បន្ថយពន្ធ អនុគ្រោះ​ពន្ធ មិន​យកពន្ធ និង​គោលការណ៍​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​ទៅ​នឹង​ពន្ធ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ដ​ថា ការ​ដាក់​ចេញ​នូវ​គោលការណ៍​នេះ គឺ​ក្នុង​គោលដៅ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​រកស៊ី ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មិន​ទាន់​អំណោយផល​ល្អ​ទាំងស្រុង ដោយ​រាជរដ្ឋាភិបាល​សុខចិត្ត​ប្រមូល​ពន្ធ​បាន​តិច ប៉ុន្តែ​បាន​ជួយ​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី លើក​ឡើង​ដូច្នេះ​ថា ៖ «​ប្រទេស​កម្ពុជា មិនមែន​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​យើង​ក៏​មិន​អង្គុយ​ឱបដៃ​ឱ្យ​ប្រជាជន​ដែល​កុនការ​លំបាក​នោះ​ទេ​» ។

សម្ដេច​នាយក​រដ្ឋមន្ដ្រី ក៏​បានឱ្យ​ដឹង​ទៀត​ថា នៅ​អាណត្តិ​ទី​៧​នេះ ក្នុង​វិស័យ​កសិកម្ម រាជរដ្ឋាភិបាល បាន​កំណត់​ចេញ នូវ​អាទិភាព ចំនួន ៣​ដូច​ជា ៖
ទី​១-​ការ​លើក​ស្ទួយ​ផលិតកម្ម កសិកម្ម​រក​ទីផ្សារ​លំនឹង​ថ្លៃ​ផលិតផល និង​តាម​រយៈ​កម្មវិធី​ហិរញ្ញប្បទាន។
ទី​២-​ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​សង្កាត់។
និង​ទី​៣-​ការ​អនុវត្ត​សហគមន៍​កសិកម្ម​ទំនើប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ