ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នារី​​ម្នាក់កា.ន់.កាំ.បិ.ត.គំ.រា.មស.​ម្លា​.​ប់នារី​រង​គ្រោះ​ក្នុង​បន្ទប់​ខុន​ដូ រួច​ថត​វី​ដេ​អូ​បង្ហោះ​លើ​បណ្ដាញ​សង្គម

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នារី​ជើង​ខ្លាំង បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា ដោយ​យក​កាំបិត និង​បំណែក​កែវ​ស្រា គំរាម​ស​ម្លា​.​ប់​នារី​រង​គ្រោះ​ម្នាក់ រួច​ថត​វី​ដេ​អូ បង្ហោះ​តាម​បណ្ដាញ​សង្គម TikTok…

រាជធានី​ភ្នំពេញ ៖ នារី​ជើង​ខ្លាំង បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា ដោយ​យក​កាំបិត និង​បំណែក​កែវ​ស្រា គំរាម​ស​ម្លា​.​ប់​នារី​រង​គ្រោះ​ម្នាក់ រួច​ថត​វី​ដេ​អូ បង្ហោះ​តាម​បណ្ដាញ​សង្គម TikTok ពេល​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន​ហើយ ។

ករណី​ហិ​.​ង្សា​ដោយ​ចេតនា​នេះ បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ខុន​ដូ Parkland ផ្លូវ​១៩២៨ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​បង្ហាញ​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០២៤ មាន​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ បាន​ឆាត​(​សារ​)​ហៅ​នារី​រង​គ្រោះ​ម្នាក់ អោយមក​លេង​នៅ​ខុន​ដូ Parkland ខ្លួន រួច​ហើយ​អោយ​នាង​ចូល​ក្នុង​បន្ទប់​ខុន​ដូរ​បស់​គាត់ ។ បន្ទាប់​មក បុរស​ជនជាតិ​ស្បែក​ខ្មៅ​រូប​នោះ បាន​យក​ស្រា​បៀរ មក​ផឹក​ជាមួយ​នារី​រង​គ្រោះ និយាយ​គ្នា​លេង​ធម្មតា ។ រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​ឮ​សូរ​ស្នូរ​គោះ​ទ្វារ​បន្ទប់​ខុន​ដូ ។ នៅ​ពេល​នោះ បុរស​ជនជាតិ​ស្បែក​ខ្មៅ បាន​ប្រាប់​នារី​រង​គ្រោះ ថា ឲ្យ​រក​កន្លែង​លាក់ខ្លួន​សិន ព្រោះ​នារី​ជា​សង្សារ​របស់​គាត់​បាន​មក​ដល់​ហើយ ។

របាយការណ៍​ដដែល បានអោយ​ដឹង​ទៀត​ថា នៅ​ពេល បើកទ្វារ​បន្ទប់​ខុន​ដូ នារី​ជា​សង្សារ​បាន​ដើរ​រក​ឃើញ​នារី​រង​គ្រោះ ពេល​នោះ នាង​បាន​ស្ទុះ​ទៅ​បោច​សក់​នារី​រង​គ្រោះ ហើយ​យក​កាំបិតប៉័ងតោ និង​បំណែក​កែវ​ស្រា គំរាម​ស​ម្លា​.​ប់ រួច​ថត​វី​ដេ​អូ (​ទុក​បង្ហោះ​លើ​បណ្ដាញ​សង្គម TikTok) ហើយ​អូស​នារី​រង​គ្រោះ​ចូល​បន្ទប់ទឹក​ប្រើ​ហិ​.​ង្សា ប៉ុន្តែ​សំណាងល្អ មាន​មនុស្ស​២​នាក់​ទៀត (​បុរស​និង​ស្ត្រី​) មក​ជួយ​ទាន់ ទើប​នារី​រង​គ្រោះ​រួចខ្លួន ។

សូម​ជម្រាប​ថា បន្ទាប់​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​រួច​មក លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ ផង​ដែរ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី​ម សុខ​លាប ភេទ​ស្រី នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៣៦B ផ្លូវ​៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ពាក់ព័ន្ធ​ហិ​.​ង្សា​ដោយ​ចេតនា ។

បច្ចុប្បន្ន នារី​ជា​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ