ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដុ.ត​សំរាម​ក្បែរ​ផ្ទះ និង​ជេ​រដៀ.មដាម​ ក្លាយ​ជា​ហិ.ង្សាផ្អើល

3 ខែ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ដុត​សំរាម​ក្បែរ​ផ្ទៈ​ជេ​ដៀមដាម​វ៉ៃ​បណ្តាល​របួស​ជាំមុខ​និង​ភ្នែក​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជ​នា​ង្ស័​យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សុំ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ដុត​សំរាម​ក្បែរ​ផ្ទៈ​ជេ​ដៀមដាម​វ៉ៃ​បណ្តាល​របួស​ជាំមុខ​និង​ភ្នែក​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជ​នា​ង្ស័​យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សុំ ប៊ុ​ន​ណាត ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​(​មុខ​របប​មិន​ប្រាកដ​)​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ម៉ាក ទិ​ត្យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​រស់នៅ​ក្បែរ​គ្នា​បាន​ប្តឹង​ឈ្មោះ សុំ ប៊ុ​ន​ណាត បាន​ធ្វើ​សកម្មភាព​វ៉ៃ​ទៅ​លើ​ខ្លួន​បណ្តាល​ប៉ោង​ហើម​មុខ​និង​ភ្នែក​កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​បាន​សារភាព​ថា​៖​ខ្លួន​ពិតជា​បាន​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​ពិត​ម៉ែ​ន​ដោយ​មូលហេតុ​ដុត​សំរាម​ក្បែរ​ផ្ទៈ​ហើយ​ជន​រង​គ្រោះ​ជេ​ដៀមដាម​ទើប​អត់ទ្រាំ​មិន​បាន​បាន​ដាល់​ជន​រង​គ្រោះ​ចំ​មុខ​និង​ភ្នែក​ហើម​ជាំ​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ