ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ចិន​២​នាក់ នេ​ប៉ា​ល់​២​នាក់ ពី​បទ​.​ចាប់បង្ខាំង និង​លក់ដូរ​មនុស្ស ប្រឈម​ជាប់​ពន្ធនាគារ​ពី​៣ឆ្នាំ ​ដល់​៥​ឆ្នាំ និង​ពី​២​ឆ្នាំ ដល់​៥​ឆ្នាំ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ចិន​២ នាក់ និង​នេ​ប៉ា​ល់​២​នាក់ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ចាប់​ឃុំឃាំង…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ចិន​២ នាក់ និង​នេ​ប៉ា​ល់​២​នាក់ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ចាប់​ឃុំឃាំង ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​អំពើ​លក់ដូរ​មនុស្ស ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ទៅ​លើ​ជនសង្ស័យ​ទាំង​៤ នាក់​មាន ៖
១.​ឈ្មោះ SHRERTHA SOMLAL ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ ជនជាតិ​នេ​ប៉ា​ល់ មុខរបរ អ្នកបើកប​រថយន្ត
២.​ឈ្មោះ SOMAN POUDEL ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​នេ​ប៉ា​ល់ មុខរបរ អ្នកបើកបរ​រថយន្ត
៣.​ឈ្មោះ ZHAN TAO ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិ​ចិន
៤.​ឈ្មោះ ZHANG BIN អាយុ​៣៧ ឆ្នាំ ជនជាតិ​ចិន ។

ជនសង្ស័យ​ទាំង​៤ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ចាប់​ឃុំឃាំង ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​អំពើ​លក់ដូរ​មនុស្ស ប្រព្រឹត្ត​នៅ​ចំណុច​មុខ​អគារ​រី​វើ​រ៉ា ផ្លូវ​បេតុង ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​អគារ​អន​ឡាញ​ម្តុំ​តារា​សាគរ ស្រុក​គិរី​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​០៤ និង​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៥៣ ចំណុច​២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​១៤ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។ យោង​តាម​មាត្រា​២៥៣ ចំណុច​២ នៃ​ក្រមព្រហ្មទណ្ឌ បទ ចាប់ ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើ​ជនជាប់ចោទ​ពី​៣ ឆ្នាំ ដល់​៥ ឆ្នាំ ។ ចំណែក​មាត្រា​១៤ អំពើ​លក់ ដូរ​មនុស្ស ជន​ណា​ដែល​លក់​.​ដូរ​ជន​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​២ ឆ្នាំ ដល់​៥ ឆ្នាំ ។

សូម​ជម្រាប​ថា ជនជាតិ​ចិន​២​នាក់ និង​នេ​ប៉ា​ល់​២​នាក់ ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​សាកសួរ​និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ដោយ​មានការ​អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនី​ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កំរិត​ស្រាល បាន​ចុះ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​៤ នាក់ ពាក់​ពន្ធ​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់ (​ចាប់​ជន​រង​គ្រោះ​ដាក់​ចូល​ក្នុង​រថយន្ត​) នៅ​ចំណុច​ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤ នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ចាប់​ជន​រង​គ្រោះ​ឈ្មោះ ZHANG XIAOYANG ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ជា​ជនជាតិ​ចិន ញាត់​ចូល​ក្នុង​រថយន្ត ដឹក​យក​ទៅ​ឃុំឃាំង​ទុក​នៅ​តំបន់​អភិ​វ​ឌ្ឈ​ន៍​ពិសេស តារា​សាគរ អគារ​សៀង​ហៃ ស្ថិត​ក្នុងស្រុក គី​រី​សាគរ ខេត្តកោះកុង ក្នុង​គោលបំណង​ជម្រិត​ទារប្រាក់ ប្រាកដ​មែន ។

បន្ទាប់​ពី​មាន​ចម្លើយ​របស់​ជនសង្ស័យ​សមត្ថកិច្ច​បាន​ចុះ​ទៅ​សហការ រំដោះ​ជន​រង​គ្រោះ​ដោយ​ជោគជ័យ​។ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្យ័​យ​ទាំង​៤ នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ