ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សងសឹក​គំនុំ​ចាស់​! តាម​វា​.​យ​.​ទ​.​ម្លា​.​ក់​.​ទឹក​ល​.​ង់​ស្លា​.​ប់​១ ហែល​រួច​១ ជន​ដៃដល់​ត្រូវ​ចាប់ខ្លួន

3 អាទិត្យ មុន

ខេត្តបាត់ដំបង ៖ ដោយសារ​តែ​ការ​តាម​សងសឹក​គំនុំ​ចាស់​ដែល​មិន​អាច​រំលត់​បាន ក្មេង​អន្ធពាល​ចំនួន​០៣​នាក់​បាន​ជិះ​ម៉ូតូ​តាម​ទៅ​ដេញ​វាយ​យុវជន​០២​នាក់​ដែល​កំពុង​អង្គុយ​ក្នុង​ខ្យូ​ស​លើ​ទឹក រហូត​ធ្លាក់ទឹក​លង់​ស្លាប់​ម្នាក់ និង​ហែល​រួច​ជីវិត​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ក្នុងភូមិ​ជំនីក ឃុំ​អន្លង់​វិល…

ខេត្តបាត់ដំបង ៖ ដោយសារ​តែ​ការ​តាម​សងសឹក​គំនុំ​ចាស់​ដែល​មិន​អាច​រំលត់​បាន ក្មេង​អន្ធពាល​ចំនួន​០៣​នាក់​បាន​ជិះ​ម៉ូតូ​តាម​ទៅ​ដេញ​វាយ​យុវជន​០២​នាក់​ដែល​កំពុង​អង្គុយ​ក្នុង​ខ្យូ​ស​លើ​ទឹក រហូត​ធ្លាក់ទឹក​លង់​ស្លាប់​ម្នាក់ និង​ហែល​រួច​ជីវិត​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ក្នុងភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ តែ​ជន​ដៃដល់​ទាំង​០៣​នាក់ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ ក្រោយ​កើតហេតុ​បន្តិច ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​ដែល​ត្រូវ​គេ​វាយ​ហើយ​លោត​ទម្លាក់​ទឹក​រហូត​លង់​ស្លាប់​ម្នាក់​នោះ​ឈ្មោះ ឃឿ​ត សា​វ៉ុ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ (​លង់ទឹក​ស្លាប់​) និង​ឈ្មោះ នា ចំណាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អន្លង់​វិល ស្រុក​សង្កែ (​ហែល​ទឹក​រួច​ផុត​ជីវិត​) ។

របាយការណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គូសត្រូវ​ចំនួន​០៣​នាក់​កាន់​ដែក​បំពង់​ទីប និង​កាំបិត ដេញ​វាយ​និង​កាប់ ពេល​ពួក​គេ​កំពុង​អ​ង្កុ​យ​នៅ​ក្នុង​ខ្យូ​ស​លើ​ទឹកស្រះ​ដ៏​ធំ​មួយ​កន្លែង ។ ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​បង្ខំចិត្ត​លោត​ចូល​ទឹកស្រះ ពេល​ឃើញ​ក្រុម​ជន​ដៃដល់​ជិះ​ម៉ូតូ​ចូល​ទៅ​ដល់ ហើយ​ស្ទុះ​ចុះ​ទៅ​រក​ដេញ​កាប់ និង​វាយ​យ៉ាង​ប្រ​សេក​ប្រសាច ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ក្រុម​ជន​ដៃដល់​មិន​ទាន់​បាន​វាយ ឬ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទេ តែ​ជន​រង​គ្រោះ​ទាំង​០២​នាក់​ភ័យ​ស្លន់ស្លោរ ក៏​បាន​លោត​ទម្លាក់​ទឹក​នៅ​ពេល​ក្រឡេក​ឃើញ​ក្រុម​ជន​ដៃដល់​ជិះ​ម៉ូតូ​កាន់​កាំបិត និង​ដែក​ទីប​ចូល​ទៅ​ដល់ ហើយ​លោត​ចុះ​ពីលើ​ម៉ូតូ ស្ទុះ​ទៅ​រក​វាយ​និង​កាប់​។ គ្រានោះ គេ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ចំណាន បាន​ហែល​ឆ្លង​ទឹកស្រះ​ផុត​ទៅ​ត្រើយម្ខាង តែ​ឈ្មោះ សា​វ៉ុ​ង ស្រាប់តែ​បាត់​ឈឹង​តែ​ម្ដង មិនឃើញ​ផុស​ឡើង​សោះ ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ភ្លាម​ៗ​ថា អាច​ត្រូវ​លង់ទឹក​ស្លាប់​ហើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ឃើញ​ស្ថានភាព​បែប​នេះ ក្រុម​ជន​ដៃដល់​ចំនួន​០៣​នាក់ ដែល​ប្រដាប់​ដោយ​កាំបិត និង​ដែក​បំពង់​ទីប បាន​ព្រួត​គ្នា​កាប់ និង​វាយ​កម្ទេច​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ខូចខាត រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​ដែរ ។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏​ត្រូវ​កម្លាំង​អធិការ​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​ពួក​គេ​ទាំង​០៣​នាក់​បានជា​បន្តបន្ទាប់ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់ ១-​ឈ្មោះ ហឿ​ត ឡៃ​ហៀ​ង ហៅ​ខ្យង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ ស្រស់ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ពួក​គេ​២​នាក់​នេះ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​) និង​៣-​ឈ្មោះ ខុន សុ​ខេន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ។

ដោយឡែក ងាក​មក​តាមដាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឃឿ​ត សា​វ៉ុ​ង ដែល​បាត់​ខ្លួន​នៅ​ក្នុង​ទឹកស្រះ​វិញ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា យុវជន​នេះ​បាន​លង់ទឹក​ស្លាប់​តាំងពី​ពេល​កើតហេតុ លុះ​នៅ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ កញ្ញា ទើប​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ជួយ​រាវរក​ឃើញ​សាកសព ។ លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​បាន​ប្រាប់​ថា សង្គ្រាម​ក្មេង​ទំនើង​ទាំង​០២​ភាគី រហូត​មាន​សម្លាប់​មាន​ចាប់ខ្លួន​នេះ បើ​តាម​ការ​សាកសួរ​បឋម គឺ​ផ្ដើម​ចេញពី​«​គំនុំ​ចាស់​» ។

លោកស្នងការ​រង​បាន​និយាយ​ថា យោង​តាម​ចម្លើយ​បឋម​នៃ​ភាគី​ទាំង​០២​ពួក​គេ​ធ្លាប់​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយហិង្សា​មិន​ឈ្នះ​មិន​ចាញ់ ដែល​កាលនោះ​ភាគី​ជន​រង​គ្រោះជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះ រហូត​ធ្វើ​ឲ្យភាគី​០៣​នាក់​នេះ ចងគំនុំ​តាម​សងសឹក​រហូត​មក​ដល់​ពេល​នេះ ។ នេះ​បើ​តាម​ចម្លើយ​ជន​រង​គ្រោះ​ម្នាក់​ដែល​ហែល​ឆ្លង​ទឹក​រួច និង​ចម្លើយ​បឋម​របស់​ក្រុម​ជនសង្ស័យ ។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ការ​ចងគំនុំ​របស់​ក្រុម​ជនសង្ស័យ បាន​តាម​ស្វែង​រកមុខ​គូសត្រូវ​របស់​ខ្លួន​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា ទើប​តាម​ស៊ើប​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់ ដែល​កំពុង​អង្គុយ​លេង​ក្នុង​ខ្យូ​ស​លើ​ទឹកស្រះ​ខាងលើ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​សម្រុកចូល​ក្នុង​បំណង​កាប់ និង​វាយ​ជន​រង​គ្រោះ ។

ប៉ុន្តែ​ពេល​នោះ ជន​រង​គ្រោះ​ទាំង​០២​នាក់​ក្រឡេក​ឃើញ​ទាន់ ក៏​នាំ​គ្នា​លោត​ទម្លាក់​ទឹកស្រះ​តែ​ម្ដង ។ លោក​បាន​បញ្ជាក់​ថា ពេល​លោត​ទម្លាក់​ទឹក ជន​រង​គ្រោះ​ម្នាក់​អត់​ចេះ​ហែល​ក៏​លិច​បាត់​ខ្លួន​រហូត រីឯ​ម្នាក់​ទៀត​ចេះ​ហែល ក៏​ហែល​ឆ្លង​ផុត​ទៅ​ត្រើយម្ខាង​រួច​ជីវិត ខណៈ​ក្រុម​ជន​ដៃដល់​កាប់​ផង វាយ​ផង​កំទេច​ម៉ូតូ​ជន​រង​គ្រោះ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ប៉ុន្តែ​លោកស្នងការ​បាន​ចេញ​បញ្ជា​ភ្លាម​ៗ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ជនសង្ស័យ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ ទើប​កម្លាំង​អធិការ​ស្រុក​សង្កែ តាម​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​បានជា​បន្តបន្ទាប់​។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ