ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ផ្តួល​កូរ៉េ​ខាងត្បូង និង​ចិន ឈ្នះ​ពាន​ក្រុម​ហ៊ុន​​អាកាសចរណ៍​ឈានមុខ​គេ​នៅ​អាស៊ី

1 អាទិត្យ មុន

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​សិង្ហ​បុរី Singapore Airlines បាន​ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​បំផុត​របស់​អាស៊ី នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២៤ (World Travel…

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​សិង្ហ​បុរី Singapore Airlines បាន​ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​បំផុត​របស់​អាស៊ី នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២៤ (World Travel Awards) និង​ជា​ឆ្នាំ​៦​ជាប់​ៗ​គ្នា​។ ដោយ​យកឈ្នះ​ក្រុមហ៊ុន​ចំនួន ១៣ ផ្សេង​ទៀត ដែល​រួម​មាន Korean Air របស់​ប្រទេស​កូរ៉េ​ខាងត្បូង​, Air China របស់​ប្រទេស​ចិន​, Cathay Pacific របស់​ហុងកុង ហើយនឹង Vietnam Airlines របស់​ប្រទេស​វៀតណាម​។

ក្រៅ​កិត្តិយស​កំពូល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​បំផុត​របស់​អាស៊ី Singapore Airlines ក៏​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​របស់​អាស៊ី សម្រាប់​កៅអី First Class និង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​របស់​អាស៊ី​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​ផង​ដែរ​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៧២ ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines បាន​បង្កើត​កេរ្តិ៍ឈ្មោះ​យូរអង្វែង​សម្រាប់​ឧត្តមភាព​នៅ​ក្នុង​ការ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព សេវាកម្ម និង​បទ​ពិសោធន៍​ទូទៅ​របស់​អតិថិជន​។ កាលពី​ខែកក្កដា​កន្លង​ទៅ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ ដែល​ទទួល​បានការ​ស្រឡាញ់​ពេញចិត្ត​បំផុត ដោយ​អ្នក​អាន​ទស្សនាវដ្ដី​អា​មេ​រិ​ក Travel+Leisure នៅ​ឯ​ពានរង្វាន់​ល្អ​បំផុត​របស់​ពិភពលោក World’s Best Awards ដោយ​បាន​កោតសរសើរ​ចំពោះ​សេវាកម្ម​ដ៏​ល្អ​ក្នុង​ការ​ហោះហើរ និង​ផ្តល់​ផា​សុខភាព​ខ្ពស់​ដល់​អតិថិជន​។

គួរ​បញ្ជាក់​ថា ពានរង្វាន់​ទេសចរណ៍​ពិភពលោក ឬ World Travel Awards ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៣ ទទួលស្គាល់​ភាពល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​វិស័យ​ទេសចរណ៍ ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​ដាក់​រហស្សនាម​ថា «​ពានរង្វាន់​អូ​ស្ការ​នៃ​ឧស្សាហកម្ម​ធ្វើ​ដំណើរ​» ។ ហើយ​ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ទៀត​សោត ត្រូវ​បាន​កំណត់​ដោយ​ការ​បោះ​ឆ្នោត​ទាំង​ពី​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​សាធារណៈជន​ទូទៅ​ផង​ដែរ​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ