ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានមួយគ្រឿង​​បុ.កក្មេងស្លា.ប់២នាក់បងប្អូន រួចបើករត់បាត់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​ក្រោម​១២​ឆ្នាំ​២​នាក់​បងប្អូន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​ដោយ​សារ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​​បាត់ ។ ហេតុការណ៍ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​០៩​ខែកញ្ញា​ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ ១៩៨៦…

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​ក្រោម​១២​ឆ្នាំ​២​នាក់​បងប្អូន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​ដោយ​សារ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​​បាត់ ។

ហេតុការណ៍ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​០៩​ខែកញ្ញា​ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ ១៩៨៦ ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សព​ក្មេង​ស្រី​ទី​១ មានឈ្មោះ មិត្ត ជូ​លី អាយុ​១១​ឆ្នាំ ទី​២ មានឈ្មោះ​មិត្ត សុ​ផេង អាយុ​៩​ឆ្នាំ ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បង្កើត​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ជន​រង​គ្រោះ​២​នាក់​បងប្អូន ជិះ​ម៉ូតូ​ម៉ាក​ZOOMER -X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បើក​តាម បណ្ដោយ​ផ្លូវ​១៩៨៦​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​លឿន​មធ្យម លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើក​មក​អែប​កណ្តាលផ្លូវ ក៏​ស្រាប់តែ​ឃើញ​រថយន្ដ​បង្ក​ពណ៌​ស មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៨៦​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ ដែល​ជិះ​គ្នា​២​នាក់​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​បុក​កិន​អូស​ជន​រង​គ្រោះ​ទាំង​២​នាក់​ឈាម​ហូរ​ស្រោច​ពេញ​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ មាន កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ជួយ​ធ្វើ​ចរាចរណ៍ មួយសន្ទុះ​ក្រោយមក​មាន​ក្រុម​គ្រួ​សារបាន​មក​ដល់​ចំណុច​កើតហេតុ បាន​នាំ​គ្នា​ស្រែក​ទ្រ​ហូរ​យំ ដោយ​មិន​នឹក​ស្មាន គឺ​បងប្អូន​ទាំង​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​តែ​មួយ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នៃ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​ទុក​រង​ចាំ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត ពោធិ៍​វ័​ង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ