បាក់ស្ពានមួយនៅវៀតណាម ធ្លាក់យានយន្តច្រើនគ្រឿងចូលក្នុងទន្លេ បាត់ខ្លួនមនុស្ស១៣នាក់
វៀតណាម ៖ ជនរងគ្រោះ០៣នាក់ដំបូង ត្រូវបានជួយសង្គ្រោះ ខណៈមនុស្ស១៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយកន្លែង នៅខេត្ត Phu Tho…
វៀតណាម ៖ ជនរងគ្រោះ០៣នាក់ដំបូង ត្រូវបានជួយសង្គ្រោះ ខណៈមនុស្ស១៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយកន្លែង នៅខេត្ត Phu Tho…
វៀតណាម ៖ ជនរងគ្រោះ០៣នាក់ដំបូង ត្រូវបានជួយសង្គ្រោះ ខណៈមនុស្ស១៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយកន្លែង នៅខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាម បានបាក់បណ្តាលឱ្យយានយន្តជាច្រើនគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម Vnexpress ។
ស្ពាន Phong Chau ដែលលាតសន្ធឹងលើដងទន្លេក្រហម បានបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅម៉ោងប្រហែល១០ព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ភ្លាមៗអាជ្ញាធរធ្វើការស៊ើបអង្កេតដំបូងរកឃើញរថយន្តប្រហែល១០គ្រឿង និងម៉ូតូ០២គ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ ហើយមនុស្សយ៉ាងហោចណាស់ ១៣នាក់ បានបាត់ខ្លួន ។
អាជ្ញាធរមូលដ្ឋាន បាននិយាយថា “ចំនួនអ្នកស្លា.ប់ និងអ្នកបាត់ខ្លួន នាពេលបច្ចុប្បន្ននេះ នៅមិនទាន់ដឹងចំនួនច្បាស់នៅឡើយទេ ដោយសារវីដេអូ មិនបង្ហាញច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងរថយន្តនីមួយៗ” ។
អ្នកត្រូវបានគេជួយសង្គ្រោះម្នាក់ ឈ្មោះ Phan Truong Son អាយុ៥០ឆ្នាំ បានរៀបរាប់ថា គាត់កំពុងធ្វើដំណើរតាមដងផ្លូវ ពេលនោះ គាត់បានឮសូរសំឡេងយ៉ាងខ្លាំង។ មុននឹងរូបគាត់ និងម៉ូតូ បានធ្លាក់ចូលទៅក្នុងទឹក ។
លោកប្រាប់បន្តថា ៖ «លោកមានអារម្មណ៍ដូចធ្លាក់ទៅដល់បាតទន្លេ» ។ ពេលនោះលោកបានប្រើកម្លាំងទាំងអស់ ដើម្បីហែលឡើងទៅលើផ្ទៃទឹកវិញ ប៉ុន្តែហត់ខ្លាំង រហូតដល់គិតថា ប្រហែលមិនរួចជីវិតទេ ។ ប៉ុន្តែសំណាងល្អ រូបគាត់អាចចាប់បាន និងតោងដើមចេក ហើយមានមនុស្សនៅលើទូកក្បែរនោះ ជួយសង្គ្រោះ ។
លោក Nguyen Minh Hai អាយុ ៣៣ឆ្នាំ ជាជនរងគ្រោះ ដែលត្រូវបានសង្គ្រោះម្នាក់ទៀត បាននិយាយថា គាត់កំពុងជិះម៉ូតូជាមួយមនុស្សម្នាក់ទៀត អាយុ៣៣ឆ្នាំ ដែលជិះពីក្រោយ នៅពេលដែលគាត់ឆ្លងស្ពាន លោកកត់សម្គាល់ឃើញថា វាចាប់ផ្តើមញ័រ ហើយមួយវិនាទីក្រោយមក ស្ពានបានបាក់ស្រុតចុះ ។
លោក Hai បានបន្តថា “ពួកយើង រួមជាមួយនឹងម៉ូតូ បានធ្លាក់ចូលទៅក្នុងទន្លេ។ លោកបន្តទៀតថា “កម្ពស់ទឹកទន្លេឡើងខ្ពស់ ហើយចរន្តទឹកហូរខ្លាំង។ តែសំណាងល្អ ពួកយើងនៅរស់រានមានជីវិត ហើយអាចរកជំនួយពីអ្នកស្រុក ឲ្យជួយទាញពួកយើងឡើងលើវិញ” ។
ភ្លាមៗ អាជ្ញាធរមូលដ្ឋាន នៅមិនអាចបញ្ជាក់ពីចំនួនអ្នកស្លា.ប់ និងរបួសនោះទេ ខណៈដែលកំពុងពិនិត្យមើលរូបភាពកាមេរ៉ា និងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ អាជ្ញាធរ បានបិទស្ពាន និងបើកការស៊ើបអង្កេតរកមូលហេតុ នៃការបាក់ស្ពាន ៕
ចែករំលែកព័តមាននេះ