ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ រអ៊ូរទាំ​រឿង​ផ្លូវ​ខូច​ពិបាកធ្វើ​ដំណើរ មេឃុំ​អ្នក​លឿង ប្រាប់​ថា នឹង​ធ្វើ​ផ្លូវ​បេតុង​ជូន​នៅ​ឆ្នាំ​២០២៦

3 អាទិត្យ មុន

ខេត្តព្រៃវែង ៖ ផ្លូវលំ​មួយ​ខ្សែ ដែល​មាន​ទទឹង ៤​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ជាង ៣,០០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ចាក់​ទៅ​ដល់​ទន្លេតូច ក្នុងភូមិ​អាំង​កុក…

ខេត្តព្រៃវែង ៖ ផ្លូវលំ​មួយ​ខ្សែ ដែល​មាន​ទទឹង ៤​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ជាង ៣,០០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ចាក់​ទៅ​ដល់​ទន្លេតូច ក្នុងភូមិ​អាំង​កុក ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ បច្ចុប្បន្ន​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នា​រអ៊ូរទាំ ថា ពិបាកធ្វើ​ដំណើរ​ណាស់ ។

ពលរដ្ឋ​នៅ​ភូមិ​អាំង​កុក​នេះ បាន​រៀបរាប់​ថា ផ្លូវ​មួយ​ខ្សែ​នេះ ខូច​រាល់​ឆ្នាំទៅ​ហើយ ព្រោះ​តំបន់​នេះ ជា​តំបន់​ទំនៀប ទឹក​លិច​រាល់​ឆ្នាំ ហើយ​អ្នក​ភូមិ​ទាំងអស់ ក៏​វេទនា​រាល់​ឆ្នាំ ឡើង​ស៊ាំ​ទៅ​ហើយ ចំណែក​ខាង​អាជ្ញាធរ​វិញ ក៏​បាន​ជួយ​ជួសជុល​រាល់​ឆ្នាំ​ផង​ដែរ តែ​បាន​ត្រឹម​ឈូស​គៀរ​លុប​បង្ហាប់​ជង្ហុក​ប៉ុណ្ណោះ មិន​បាន​ធ្វើ​អ្វី​ធំដុំ​ទេ ព្រោះ​លុយ​មាន​កម្រិត ។

អ្នក​ភូមិ​អាំង​កុក បាន​បញ្ជាក់​ថា នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹង​ចូល​មក​ដល់ ពួក​គាត់​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​គ្រប់​ៗ​គ្នា បើ​ផ្លូវ​ពោរពេញ​ដោយ​ជង្ហុក​ជ្រៅ​ៗ ដុំ​ថ្ម​ធំ​ៗ​បែប​នេះ ពួក​គាត់​បារម្ភ​ខ្លាច​គ្រោះថ្នាក់ សូម​ឱ្យ​អាជ្ញាធរ​ជួយ​ជួសជុល​ផង ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ភោគ ផា​នី មេឃុំ​អ្នក​លឿង បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​រង​ការ​ខូចខាត ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ដី​ធំ​ៗ បើក​ឆ្លងកាត់​រាល់ថ្ងៃ ហាមឃាត់​យ៉ាងណា ក៏​មិន​ឈ្នះ​ដែរ ។

លោក​មេឃុំ បាន​អះអាង​ថា ចំពោះ​មុខ ពេល​នេះ លោក​បាន​ឲ្យ​មេ​ភូមិ ហៅ​គ្រឿងចក្រ​ឈូស​ឆាយ ជួសជុល​ផ្លូវ​នេះ ជា​បណ្ដោះអាសន្ន​សិន ដើម្បី​សម្រួលការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ ហើយ​នៅ​ឆ្នាំ​២០២៦ ខាង​មុខ​នេះ អាជ្ញាធរ​ឃុំ និង​ជួសជុល​ធ្វើ​ផ្លូវ​នេះ ជា​ផ្លូវ​បេតុង ជូន​ប្រជាពលរដ្ឋ តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ