ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អញ្ជើញទៅដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥​និង​២០​នាទី ម៉ោង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល ត្រូវ​នឹង​ម៉ោង​១៣​និង​២០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥​និង​២០​នាទី ម៉ោង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល ត្រូវ​នឹង​ម៉ោង​១៣​និង​២០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ដល់​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ ក្រោម​មូលបទ «​មាគ៌ា​ឆ្ពោះទៅ​រក​សហ​ត្ថិ​ភាព​» ។

វត្តមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ នៅ​អាកាសយានដ្ឋាន​ទ័ពអាកាស​សេ​អ៊ូ​ល​(Seoul Airbase) ត្រូវ​បាន​ទទួល​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ក​ក្តៅ​ជាទី​បំផុត ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​កូរ៉េ ជា​ច្រើន​រូប ។ ក្នុង​ឱកាស​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ពិសេស ក្រោម​ប្រធានបទ​«​មាគ៌ា​ឆ្ពោះទៅ​កាន់​សហ​ត្ថិ​ភាព និង​វិបុលភាព​ក្នុង​អាស៊ាន​» ។

វេទិកា​នេះ នឹង​មាន​អ្នកចូលរួម​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សាអប់រំ សាជីវកម្ម និង​វិស័យ​ផ្សេង​ៗ​ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​សកល​ប្រកបដោយ​តុល្យភាព ។ ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​អ៊ុ​ន​ឆ​ន់ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េ រួម​មាន ប្រធានាធិបតី និង​ប្រធាន​សភា ព្រមទាំង​ទទួល​ជួប​តំណាង​ក្រុមហ៊ុន​ធំ​ៗ​របស់​កូរ៉េ ។

សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ក៏​នឹង​បន្តដំណើរ​ទៅ​កាន់​ខេត្ត​ឃុ​ង​សាង​បុក​ដូ ដើម្បី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «​ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិភាព​» ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជុង​ហ្គូ​ក​វ៉ា​យស៍ និង​ផ្តល់​កិត្តិយស​ធ្វើ​បាឋកថា​ស្តី​ពី «​បទ​ពិសោធន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​រំដោះជាតិ ការ​កសាង​សន្តិភាព ការ​ផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើង​វិញ​» ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម និង វាល​ពិ​ឃា​.​ត មក​ជា​ប្រទេស​ជាតិ​ដែល​ពោរពេញ​ដោយ​សន្តិភាព ការ​រួមរស់​ជាមួយ​គ្នា (​សហ​ត្ថិ​ភាព​) និង​ការ​អត់ឱន ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ និង​គណៈប្រតិភូ នឹង​អញ្ជើញ​ទស្សនា​តំបន់​ទេសចរណ៍ «​បូ​មុន​» និង​មជ្ឈមណ្ឌល​ពិព័រណ៍​វប្បធម៌​ពិភពលោក​ស្យុ​ង​យូ នៅ​ក្នុង​ខេត្ត​ខ្យូ​ង​សាង​បុក​ដូ ។ វេទិកា នេះ​នឹង​មាន​អ្នកចូលរួម​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សាអប់រំ សាជីវកម្ម និង​វិស័យ​ផ្សេង​ៗ ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​សកល ប្រកបដោយ​តុល្យភាព ។ ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​អ៊ុ​ន​ឆ​ន់ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​មាន​ជំនួប​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណរដ្ឋ​កូរ៉េ រួម​មាន​ប្រធានាធិបតី និង​ប្រធាន​សភា និង​ទទួល​ជួប​តំណាង​ក្រុមហ៊ុន​ធំ​ៗ​របស់​សាធារណរដ្ឋ​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ