ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ធនាគារ​ម្នាក់ជួបគ្រោះអកុសលលើផ្លូវជាតិលេខ៧

4 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ បុគ្គលិក​ធនាគារឯកជន​មួយ​រូប​បាន​ស្លាប់​ភ្លាម​ៗ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ រវាង​រថយន្ត​ធំ​និង​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១០​និង​៣៤នាទីថ្ងៃ​ទី​៨​ កញ្ញា​ ឆ្នាំ​២០២៤ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេច​១៧៧/១៧៨ ស្ថិត​នៅ​ភូមិ​ទួល​អង្គ្រង…

ខេត្ត​ត្បូងឃ្មុំ​ ៖ បុគ្គលិក​ធនាគារឯកជន​មួយ​រូប​បាន​ស្លាប់​ភ្លាម​ៗ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ រវាង​រថយន្ត​ធំ​និង​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១០​និង​៣៤នាទីថ្ងៃ​ទី​៨​ កញ្ញា​ ឆ្នាំ​២០២៤ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេច​១៧៧/១៧៨ ស្ថិត​នៅ​ភូមិ​ទួល​អង្គ្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក
បន្ទាប់​ពី​ហេតុការណ៍​នេះ​កើតឡើង ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ចុះ​ទៅ​អន្តរាគមន៍​ជា​បន្ទាន់​។

លោក​វរ​សេនីយ៍​ទោ​ប៉ុយ ដា​វី អធិការរង​នគរបាល​ផែន​សណ្ដាប់ធ្នាប់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​រថយន្ត​កា​ម៉ា​រី​(​បា​ឡែ​ន​) ពណ៌​ស ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 2A-3998 បើកបរ​ដោយ​ឈ្មោះ ទុំ សុខ​ហេង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​ពាង ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)​។​បង្ក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (V1) ពណ៌​ស ពាក់​ផ្លា​ក​លេខ​  កំពង់ចាម 3B:0073 សណ្ដោង​ស៊ឺ​មី​រ៉​ម៉ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ចាម 4A:0945 បើកបរ​ដោយ​ឈ្មោះ សុ​ឺ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ (​គ្មាន​របួស​) ។

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា​ស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់ បានឱ្យ​កម្លាំង​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា ទិស​ដៅ​បើកបរ​: បញ្ច្រាសទិស​គ្នា រថយន្ត​ម៉ាក​កា​ម៉ា​រី​(​បា​ឡែ​ន​) បើកបរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ចុះ​ទួល​ដែល​ជា​កន្លែង​កើតហេតុ​បាន​ជ្រុល​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​(V1) ដែល​បើកបរ​ត្រង់​ពី​កើត​ទៅ​លិច​ពេញទំហឹង ហើយ​ធ្លាក់​ទៅ​ខាងស្ដាំ​នៃ​ផ្លូវ​តែ​ម្ដង ។​ការ​ខូចខាត​: រថយន្ត​០២​គ្រឿង កម្រិត​ធ្ងន់ ។​

មូលហេតុ​: ប្រើប្រាស់​ល្បឿន​។​ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង​រួចរាល់ សព​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​រីឯ​វត្ថុ​តាង​រថយន្ត​ទាំង​០២​គ្រឿង ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ។ យោង​តាម​ការ​ឯកភាព​របស់​លោក គង់ រតនា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សម្រេច​អោយ​សម​ត្ថិ​កិច្ច​យើង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ខាងលើ ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​។

សមត្ថកិច្ច​មួយ​រូប​បាន​បង្ហើប​ថា​អ្នក​ស្លាប់​បើករថយន្ត camry បា​ឡែ​ន​គឺជា​បុគ្គលិក​ធនាគារឯកជន​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ