ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​និង​រដ្ឋាករ​នៅ​តែ​បន្ត​ការ​រឹត​ការ​បន្តឹង​​ទំនិញ​ជាប់ពន្ធលួច​​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​គយ​ និង​រដ្ឋករ​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង និង​ទប់ស្កាត់​ទំនិញ​ជាប់ពន្ធ​ដែល​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិតត្រឹម​​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិតនៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​។…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​គយ​ និង​រដ្ឋករ​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង និង​ទប់ស្កាត់​ទំនិញ​ជាប់ពន្ធ​ដែល​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិតត្រឹម​​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិតនៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​។

មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ទំនិញ​ជាប់ពន្ធ​នៅ​តែ​បន្ត​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ តាម​រទេះ​បង្កប់​តាម​រថយន្ត​ និង​រទេះអូស​ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​ និង​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បា​នប​ង្រឹ​ង​ទប់ស្កាត់​នៅ​តែ​បន្ត​ចាប់​បាន​ដែល​ជា​ទំនិញ​ជាប់ពន្ធ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​គយ​ និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​ ​រាល់​ទំនិញ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​បាន​ត្រូវ​បញ្ជូន​ទៅ​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត ហើយ​រៀបចំ​ឯកសារ​ប្រគល់​ជូន​ទៅ​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​។

មន្ត្រី​គយ ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​ ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មិន​តម្រូវ​អោយ​នាំ​ចូល​ទំនិញ​ជាប់ពន្ធ​នោះ​ទេ​ ព្រោះ​គ្មាន​កន្លែង​បង់ពន្ធ​ គឺ​មាន​តែ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​ ដែល​មាន​មន្ត្រី​ជំនាញ​សម្រាប​បង់ពន្ធ​ទំនិញ​ចេញ​.​ចូល​ និង​ច្រក​ទ្វារ​អន្តរា​ជាតិ​ប៉ោយ​ប៉ែ​ត​ សម្រាប់​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចេញ​.​ចូល ហើយ​មន្ត្រី​គយ​និង​រដ្ឋាករ​ត្រូវ​ពង្រឹង ​និង​ទប់ស្កាត់​រាល​ទំនិញ​ជាប់ពន្ធ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ