ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្សាក់ស្ថានប្រាប់កម្ពុជាថា នឹងធ្វើប្រជាមតិបង្កើតរោងចក្រថាមពលនុយ ក្លេអ៊ែ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​កា​ហ្សា​ក់​ស្ថាន បាន​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ពី​ការ​ធ្វើ​ប្រជាមតិ ដើម្បី​កសាង​រោងចក្រ​ថាមពលនុយក្លេអ៊ែ នៅ​ខែតុលា ឆ្នាំ​២០២៤​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​កា​ហ្សា​ក់​ស្ថាន បាន​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ពី​ការ​ធ្វើ​ប្រជាមតិ ដើម្បី​កសាង​រោងចក្រ​ថាមពលនុយក្លេអ៊ែ នៅ​ខែតុលា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ។

ខណៈ​ចូល​ជូន​សារតាំង សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា ឯកឧត្តម កា​ណាត់ ទូ​មិ​សហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន បាន​ជម្រាប​សម្តេច​តេ​ជោ​ថា កា​ហ្សា​ក់​ស្ថាន​នឹង​ធ្វើ​ប្រជាមតិ នៅ​ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​កសាង​រោងចក្រ​ថាមពលនុយក្លេអ៊ែ សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច និង​សន្តិសុខ​ថាមពល របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ប្រទេស​កម្ពុជា​ចំពោះ​ការ​គាំទ្រ​កា​ហ្សា​ក់​ស្ថាន​ក្នុង​នាម​ជា​ប្រធាន CICA ។ ឯកឧត្តម សង្ឃឹមថា កម្ពុជា​នឹង​បន្ត​គាំទ្រ​កា​ហ្សា​ក់​ស្ថាន ក៏​ដូច​ជា​គាំទ្រ​ដល់​សេចក្តី​ព្រាង​ដំបូង​នៃ​ធម្មនុញ្ញ CICA (First Draft of CICA Charter) ដើម្បី​ធ្វើ​ឱ្យ​សន្និសីទ​នេះ​ក្លាយជា​អង្គការ​កម្រិត​អន្តរជាតិ​ជា​ផ្លូវការ​មួយ ។ ក្រៅពី​នេះ ឯកឧត្តម ក៏​សូម​ស្នើ​កម្ពុជា បន្ត​គាំទ្រ​កា​ហ្សា​ក់​ស្ថាន ក្នុង​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​របស់​អាស៊ាន និង​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​ផ្សេង​ៗ ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​បន្ត​ទៀត​ថា យោង​តាម​ទស្សនវិស័យ​ថ្មី​កា​ហ្សា​ក់​ស្ថាន ចង់​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ដែល​ជា​ដៃគូ​ដ៏​ល្អ និង​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ ទំនាក់ទំនង​នយោបាយ និង​វប្បធម៌​ជាដើម ។

ក្នុង​វិស័យសេដ្ឋកិច្ច ឯកឧត្តម​ទទួលស្គាល់​ថា ទំហំ​ពា​ណិ​ជ្ច​កម្ម​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​នៅ​មាន​កម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ឯកឧត្តម​នឹង​ខិតខំ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ឈាន​ដល់​ទំហំ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដល់​កម្រិត​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នា​ថ្ងៃ​ខាង​មុខ ។

ឯកឧត្តម​បញ្ជាក់​ថា ប្រទេស​កា​ហ្សា​ក់​ស្ថាន មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម រ៉ែ ថាមពល និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដឹក​ជ​ញ្ចូ​ន ។ ឯកឧត្តម បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត​រយៈពេល​៣០​ឆ្នាំ​មកនេះ ដែល​មាន​មូលដ្ឋាន​លើ​ការ​ទុកចិត្ត​គ្នា ការ​គាំទ្រ​គ្នា និង​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ កា​ហ្សា​ក់​ស្ថាន តែងតែ​ចាត់​ទុក​កម្ពុជា ជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ឯកឧត្តម បាន​បញ្ជាក់​ថា ៖​កន្លង​មក​ប្រទេស​យើង​ទាំង​ពីរ​តែង​គាំទ្រ​គ្នា​ក្នុង​កម្រិត​អង្គការ​អន្តរជាតិ​ដូច​ជា អង្គការសហប្រជាជាតិ សន្និសីទ​ស្តី​ពី​អន្តរ​កម្ម និង​វិធានការ​កសាង​ទំនុកចិត្ត​អាស៊ី (CICA) វេទិកា​អាស៊ី​អឺរ៉ុប និង​សមាគម​អាស៊ាន​ផង​ដែរ ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី ពី​ការ​ដាក់​ចេញ​នូវ​ទស្សនវិស័យ​ថ្មី​សម្រាប់​អនាគត​របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដោយ​ឯកឧត្តម​ប្រធានាធិបតី Kassym-Jomart Tokayev កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា​កន្លង​មក ដោយ​ផ្តោត​លើ​ការ​ធ្វើ​ទំនើប​កម្ម​សេដ្ឋកិច្ច ពិពិធ​កម្ម​សេដ្ឋកិច្ច ទាក់ទាញ​ការ​វិនិយោគ ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ជំរុញ​នវានុវត្តន៍ ការ​ការពារ​បរិស្ថាន និង​ការ​ពង្រឹង​មូលធន​មនុស្ស ។ ចំពោះ​គោលនយោបាយ​ការ​បរទេស​វិញ កា​ហ្សា​ក់​ស្ថាន​នៅ​តែ​បន្ត​ពង្រឹង​ទំនាក់ទំនង​ការទូត និង​មិត្តភាព​ជាមួយ​កម្ពុជា គ្មាន​ថ្ងៃ​ផ្លាស់​ប្តូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ