ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរាមកដល់កម្ពុជាហើយ រាជធានី-ខេត្តចំនួន១២នឹងមានភ្លៀងធ្លាក់ខ្លាំង

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ផ្សាយ​ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ព្យុះ​ទី​១១​ឈ្មោះ​យ៉ាក​ជី (Yagi) បាន​វិ​វត្តទៅ​ជា​ព្យុះសង្ឃរា និង​មាន​ឥទ្ធិពល​លើ​ខ្យល់មូសុងនិរតី ដែល​បក់​លើ​សមុទ្រ Andaman…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ផ្សាយ​ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យ​ដឹង​ថា
ព្យុះ​ទី​១១​ឈ្មោះ​យ៉ាក​ជី (Yagi) បាន​វិ​វត្តទៅ​ជា​ព្យុះសង្ឃរា និង​មាន​ឥទ្ធិពល​លើ​ខ្យល់មូសុង
និរតី ដែល​បក់​លើ​សមុទ្រ Andaman ខណៈ​សម្ពាធ​ទាប​គ្របដណ្ដប់​លើ​ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​៥ ដល់ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​រាជធានី​-​ខេត្ត​ចំនួន​១២​ស្ថិត​នៅ​តំបន់​វាលទំនាប អាច​មាន​ភ្លៀង​រហូត​ដល់ ៥៥%​។ រាជធានី​-​ខេត្ត​ទាំងនោះ​មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្ត
ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ចំពោះ​តំបន់​ខ្ពង់រាប​នឹង​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម
អតិបរមា ៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតីនិង​ពាយ័ព្យ មាន​ល្បឿន​មធ្យម ៣,៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ខេត្ត​ប៉ៃលិន ខេត្ត​ឧត្តរមាន​ជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរត នគិរី ខេត្តមណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី ៤០% ។

ចំណែក​តំបន់​មាត់​សមុទ នឹង​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​មធ្យម ៦,៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្តកែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​លាយ ឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី ៣០% ។

រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ១​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥​ម៉ែត្រ ។ ដូច្នេះ សូម​សាធារណជន​មេត្តា​យកចិត្ត​ទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ