ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាលកូន​លើ​ទូក​ពេល​កំពុងធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃសមុទ្រ​ក្រោម​តំណក់ទឹកភ្លៀងទៀត

1 អាទិត្យ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ចុះ​ជួយសង្គ្រោះ​យ៉ាង​ប្រញាប់ប្រញាល់​ស្ត្រី​សម្រាលកូន​នៅ​លើ​ទូក ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃសមុទ្រ ។ មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​បង្ហោះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤…

ខេត្តកោះកុង ៖ ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ចុះ​ជួយ
សង្គ្រោះ​យ៉ាង​ប្រញាប់ប្រញាល់​ស្ត្រី​សម្រាលកូន​នៅ​លើ​ទូក ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃសមុទ្រ ។

មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​បង្ហោះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ
២០២៤ ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ចុះ​ជួយ​សង្គ្រោះ​ភ្លាម​ៗ
ស្ត្រី​ឈ្មោះ នឿ​ន ស្រី​នី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្រឡៅ​(​នៅ​លើ​កោះ​) ឃុំ​កោះ​កាពិ ស្រុក​កោះកុង ។

ក្រុម​គ្រូពេទ្យ​បាន​ជួយ​សម្រាល​ស្ត្រី​ខាងលើ ដោយ​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន ។ តាម​ប្រភព​ព័ត៌មាន​ថា ស្ត្រី​រូប​នេះ​មានកូន​២​នាក់​រួច​ហើយ ឯ​កូន​ទី​៣​នេះ​ជា​ទារិកា ទម្ងន់​៣,២​គីឡូក្រាម និង​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​បន្ត​ការ​ថែទាំ​ព្យាបាល​នៅ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ