ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ​ធ្វើ​ទាន​​អាហារ​​​កញ្ចប់​ដល់​​អ្នក​ជំងឺ​​១៦០នាក់​នៅ​​មន្ទីរពេទ្យ​​​​មិត្ត​ភាព​​ខ្មែរ​-​សូវៀត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃ​​ទី​១៦ មិថុនា ឆ្នាំ​២០១១ ​​ត្រូវនឹង​ថ្ងៃទី១៥ កើត​​ខែ​ជេស្ឋ និង​​ ជាថ្ងៃ​ពេញ​បូណ៌​មី ​លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ​បាន​ធ្វើ​ទាន​ជា​អាហារ​​កញ្ចប់​មួយ​ពេ​ល​ថ្ងៃ​ត្រង់​ជូន​ចំពោះ​អ្នក​ជំងឺ​​ទូទៅដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត ​

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃ​​ទី​១៦ មិថុនា ឆ្នាំ​២០១១ ​​ត្រូវនឹង​ថ្ងៃទី១៥ កើត​​ខែ​ជេស្ឋ និង​​ ជាថ្ងៃ​ពេញ​បូណ៌​មី ​លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ​បាន​ធ្វើ​ទាន​ជា​អាហារ​​កញ្ចប់​មួយ​ពេ​ល​ថ្ងៃ​ត្រង់​ជូន​ចំពោះ​អ្នក​ជំងឺ​​ទូទៅដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត ​។ ​ម្ហូប​អាហារ​​ទាំង​នោះ​មាន​ត្រី​ងៀត ​ត្រីរ៉ស់មួយ​ដុំ​ ​បាយ​ស​​មួយ​ប្រអប់​ ទឹក​បរិ​សុទ្ធ​១​ដប ទឹក​ដោះ​គោ​១​​កំប៉ុង ​ត្រូវបាន​លោក​ជំទាវ យីន ផាន្នី អម​ដំណើរ​​ដោយ​គ្រូពេទ្យ​​ប្រចាំ​អគារ​ចុះ​ចែក​ដោយ​ផ្ទាល់​​ដៃ​ ដល់​អ្នក​ជំងឺ​ទាំង​ចាស់​ទាំង​ក្មេង​​ចំនួន​១៦០​នាក់ ក្នុង​ម្នាក់​​ៗ​ទទួល​​​អាហារ​​មួយ​​ប្រអប់​​ ទឹក​បរិ​សុទ្ធ​មួយ​ដប និង​ទឹក​ដោះ​​គោ​មួយ​កំ​ប៉ុង ។

​លោក​ជំទាវ​ យីន ផាន្នី ​បាន​មាន​ប្រសាសន៍​ថា កញ្ចប់​អាហារ​​មួយ​ប្រអប់ និង​ទឹក​បរិ​សុទ្ធ​មួយ​ដប​ជា​ការ​​បរិ​ចាគ​ដោយ​ផ្ទាល់​របស់​លោក​ជំទាវ ដោយ​ឡែក​ទឹក​ដោះ​​គោ​​មួយ​កំប៉ុង​​គឹជា​ការ​ចូល​រួម​ធ្វើ​ទាន​ពី​សំណាក់​លោក​ជំទាវ​ឧកញ៉ា ភាព​ហៀក ​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​​ក្រុម​ហ៊ុន​​ជីប ម៉ុង ​ដែល​ការ​ជួយ​ឧបត្ថម្ភ​​ជា​ទាន​ដោយ​សុទ្ធ​ចិត្ត​នេះ ​មាន​ជា​លើក​ទី៤​ហើយ។

ក្នុងចំណោម​​អ្នក​ជំងឺ​ទាំង​១៦០​នាក់ ​ដែល​បាន​​ទទួល​​ម្ហូប​អាហារ​នេះ មាន​អ្នក​ជំងឺ​​៤​-៥​នាក់ ​មក​ពី​ខេត្ត​​ឆ្ងាយៗ សម្រាក​ព្យា​បាល​យូរ​មក​ហើយ​ ត្រូវ​បាន​​លោក​ជំទាវ​​ឧបត្ថម្ភ ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​១០​ដុល្លារ​​ផង​ដែរ ​ដើម្បី​ជួយ​ទប់​​ស្កាត់​ការ​ខ្វះ​ខាត​​ខ្លះៗ។ ​ចំពោះ​​ទឹក​ចិត្ត​ដ៏​ជ្រះថ្លា​​រ​បស់​លោក​ជំទាវ​​ឧកញ៉ា ​យីន ផាន្នី ​និង​លោក​ជំទាវ​ឧកញ៉ា ​ភាព ហៀក ​បាន​ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ទូទៅ​មាន​ក្តីរំភើប​​ក្តុក​ក្តួល​ និង​​ថ្លែង​អំណរគុណ​​​ដោយ​ក្តី​រីករាយ​​ណាស់ ព្រម​​ទាំង​​ជួន​ពរ​ដល់​លោក​ជំទាវ​ទាំងពីរ​រូប​សូម​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បីឃ្លៀង​ឃ្លាត​ឡើយ ។

​បាន​កត់​សម្គាល់​​​ឃើញថា សម្រាប់​អ្នក​ជំងឺ​ខ្លះ​​ដែល​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​​យូរ​ថ្ងៃ​ ហើយ​គ្មាន​​ប​ង​ប្អូនចូល​សួរសុខទុក្ខ​​ ពេល​បាន​អាហារ​ដល់​ដៃ​ភ្លាមៗ​គឺ​​បើក​​បញ្ចប់​ហូប​ភ្លាម​​ៗតែម្តង។ ​ចំពោះ​សកម្ម​ភាព​នេះ​ ម្ចាស់​​ទាន​​​ឈរ​មើល​​ទាំង​ញញឹម​រីករាយ​ មាន​ការ​សប្បាយ​ចិត្ត​យ៉ាងខ្លាំង​ដោយ​សារ​​បាន​ធ្វើ​ទាន​ចំលើ​អ្នក​ឃ្លាន និង​​ចំថ្ងៃ​សីល​ជូន​ដល់​ដៃ​អ្នក​ខ្វះខាត​ជាក់​ស្តែង ។ ​ចំពោះ​មន្ទីរពេទ្យ​វិញ ​មាន​ការ​ឧបត្ថម្ភ​​នូវ​​​របប​​ហូប​ចុក​គ្រប់​គ្រាន់​​សម្រាប់​អ្នក​ជំងឺ​ ដោយ​មាន​ការ​កំណត់​ហេតុ​វេលា​​យ៉ាង​ទៀង​ទាត់ ។ ប៉ុន្តែ​​ដល់​មាន​ការ​ជួយ​ឧបត្ថម្ភ​​​​ពី​ក្រៅខ្លះ​ៗ​ទៀត​កាន់តែ​​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ល្អ​ដែល​បាន​ជួយ​បំពេញ​ការ​ខ្វះ ខាត ​ខ្លះៗ​នេះ​ សូម្បី​លោក​នាយក​មន្ទីរពេទ្យ​​ក៏អប​អរ​​ស្វាគមន៍​​ផង​ដែរ ។
សកម្ម​ភាព​មនុស្ស​ធម៌ខាង​លើ​នេះ​ លោក​វេជ្ជ បណ្ឌិត​ សាយ សេង​លី នាយ​ក​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត ​​បាន​មាន​ប្រសាសន៍​​ប្រាប់​អ្នក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ដោយ​សម្តែង​នូវ​ការ​អរគុណ​ដល់​​លោក​ជំទាវ យីន ផាន្នី ​​ផង​ដែរ បន្ថែម​ពី​លើ​អ្នក​ជំងឺ៕