ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតីប្រតិកម្មក្រុមប្រឆាំងជ្រុលនិយមចង់ឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះផ្តួលរំលំរដ្ឋាភិបាល តែមិនប៉ះពាល់ដល់ពលរដ្ឋទូទៅ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ចាក់​សំឡេង​ជា​សាធារណៈ​ពី​ផែនការ របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​ការ​ប្រតិកម្ម និង​ហួសចិត្ត​ទៅ​លើ​ការ​លើក​ឡើង​របស់​មេក្រុម​បាតុកម្ម ១៨…

រាជធានី​ភ្នំពេញ ៖ ខណៈ​ចាក់​សំឡេង​ជា​សាធារណៈ​ពី​ផែនការ របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​ការ​ប្រតិកម្ម និង​ហួសចិត្ត​ទៅ​លើ​ការ​លើក​ឡើង​របស់​មេក្រុម​បាតុកម្ម ១៨ សីហា ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ដួល​រលំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទូទៅ ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​ខាងលើ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ព្រឹត្តិការណ៍ ១៨ សីហា ដែល​ជា​ផែនការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ត្រូវ​បាន​បរាជ័យ​ទាំងស្រុង ។ ក្រោម​រូបភាព​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ CLV ដោយ​ចង់ឱ្យ​ពលរដ្ឋ​រួម​គ្នា​ដុត​កំ​ដៅ​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​សង្គម ដើម្បី​ឱ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ​នោះ គឺជា​ផែនការ​ដ៏​អាក្រក់​បំផុត ហើយ​ដែល​ថា មិន​ប៉ះពាល់​ទៅ​ប្រជាពលរដ្ឋ​ទូទៅ​ទៀត​នោះ​ក៏​ជា​ការ​ភូត​កុហក​ពលរដ្ឋ​ផង​ដែរ ។

ថ្លែង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១៦៦០​រូប​ដែល​ពិធី​ធ្វើ​ឡើង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ នា​ថ្ងៃ​ទី​៥ ខែកញ្ញា បន្ទាប់​ពី​បាន​ស្តាប់​លឺ​សារ​របស់​ក្រុមប្រឆាំង កាលពី​ថ្ងៃ​ទី​១៨ សីហា កន្លង​មក​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ហួសចិត្ត​នឹង​គំនិត​ខាងលើ ហើយ​បាន​ផ្ញើ​សារ​ក្រើនរំលឹក​ដល់​សាធារណជន ជា​ពិសេស​អ្នក​ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវ​យល់​ពី​ចេតនា​ពិតប្រាកដ​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ពី​ខាងក្រៅ​ប្រទេស ដែល​តែងតែ​ញុះ​ញ៉​ង់​ឱ្យ​ខ្មែរ​បែកបាក់​បង្ក​ទៅ​ជា​សង្គ្រាមស៊ីវិល​ម្តង​ហើយ​ម្តងទៀត ។

ក្នុង​ន័យ​នេះ​សម្តេច​ធិ​បតី ចង់​សង្កត់ធ្ងន់​ថា ឱ្យ​តែ​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​សម្រេច​នូវ​អ្វី​ដែល​ក្រុម​នោះ​ចង់បាន​ក្រុម​ទាំងនោះ​មិន​ខ្វល់​ពី​បញ្ហា​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឡើយ ជាក់ស្តែង​ការ​សម្តែង​ថា ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ដាំ​ក្បាល​ចុះ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នេះ គឺជា​គំនិត​ដ៏​អាក្រក់​មួយ​ដែល​ចង់​ឃើញ​ខ្មែរ​ទាំងអស់​ជួប​ទុក្ខ​លំបាក​ខណៈ​រាជរដ្ឋាភិបាល​រយៈពេល​៤០​ឆ្នាំ​មកនេះ​ខិតខំ​ស្តារ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឥត​ស្រាក​ស្រាំ ។

សម្តេច​ធិ​បតី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​មិន​ឱ្យ​ផែនការ​បែប​នេះ ជោគជ័យ​នោះ​ទេ នេះ​ហើយ​បានជា​ការ​អនុវត្ត​ច្បាប់​របស់​យើង ។ ប្រជាពលរដ្ឋ​អ្នក​ដែល​មិន​គាំទ្រ គម្រោង CLV DTA នេះ​ក៏​ច្រើន​ណាស់​ដែល​គាត់​មិន​គាំទ្រ​ទៅ​ដល់​ការ​ដុត​ប្រទេស​ខ្លួនឯង ដើម្បី​សម្រេច​គោលបំណង​បែប​នេះនោះ​ទេ​ព្រោះ​វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​រស់នៅ​ត្រូវការ​សេចក្តីសុខ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​សេដ្ឋកិច្ច​មិន​ស្រួល ប៉ុន្តែ​គេ​អត់ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​នោះ​ទេ ដូច​គាត់​នេះ​គាត់​អាង​គាត់​យក​គ្រួសារ​ទៅ​នៅ​ជប៉ុន គាត់​បបួល​ខ្មែរ​ធ្វើ​យ៉ាងណា​ដុត​រហូត​ទៅ​ឱ្យ​ផ្ទះ​យើង​ឆេះ​ឱ្យ​ខ្ទិច​ទៅ​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​កុំ​ប្រើ​វិធីសាស្ត្រ​ជ្រុលនិយម​ដុត​ប្រទេស ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ អ្នកខ្លះ​គេ​ស្រែក​ចឹ​ង​សា​រមិញ​នេះ ខ្ញុំ​កោត​និយាយ​កើត​និស្សិត​រៀន​នៅ​ជប៉ុន នៅ​ពេល​ដែល​គាត់​ចង់​ឈ្នះ​ចង់​ស្ងោរ​ពងមាន់ គាត់​សុខចិត្ត​ដុត​ផ្ទះ​គាត់​ចោល ហើយ​ផ្ទះ​នឹង​ពី​ណា​នៅ? ពងមាន់​គាត់​ហូប​ម្នាក់ឯង តែ​ដុត​ផ្ទះ​នេះ​មួយ​គ្រួសារ​នៅ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ធ្លាក់ បងប្អូន​អត់​ខ្វះ​អី​ហូប​ទេ បងប្អូន​មាន​អង្ករ ហើយ​មាន​បន្លែ​ជុំវិញ​ផ្ទះ​ហើយ មិនបាច់​ហូប​សាច់​អី​ទៀត​ទេ​» ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី ក៏​បាន​ក្រឿ​ន​រលឹក​ជា​ថ្មី ចំពោះ​ការ​បញ្ចេញមតិ​អំពី​កង្វល់ មិនមែន​ជា​បញ្ហា​នោះ​ទេ មិន​មានការ​ហាមឃាត់​ឡើយ ប៉ុន្តែ​ត្រូវ​កំណត់ព្រំដែន​ឱ្យ​ច្បាស់​កុំ​ធ្វើ​អ្វី​ដែល​ហួស ការ​អនុវត្ត​ច្បាប់ និង​ការ​ប្រើ​ច្បាប់​ក្នុង​ការ​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ