ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់ ប្រើល្បិចដើរលក់មាន់ចូលលួចទូរស័ព្ទក្នុងតូបលក់អីវ៉ាន់ដែលកំពុងសាកថ្ម

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ដើរ​លក់​មាន់​ចូល​លួច​ទូរស័ព្ទ​ក្នុង​តូប​លក់​អីវ៉ាន់ ដែល​កំពុង​សាក​ថ្ម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤ ។ លោក​វរៈសេនីយ៍ទោ…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ដើរ​លក់​មាន់​ចូល​លួច​ទូរស័ព្ទ​ក្នុង​តូប​លក់​អីវ៉ាន់ ដែល​កំពុង​សាក​ថ្ម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ វ៉ា​ន់ សុភ​ក្ត្រា ហៅ​គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្សារ​តា​យ៉ាវ​ស្ថិត​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី មាន​ជនសង្ស័យ​ម្នាក់ បាន​ប្រើ​ល្បិច​ដើរ​លក់​មាន់​រស់​ក្នុង​ដោយ​អំពាវនាវ​លក់​ទិញ​មាន់​ទេ ក្នុង​ផ្សារ​ដើរទៅ​មក​នៅ​ម្ចាស់​តូប​រវល់​លក់​អីវ៉ាន់​សាក​ទូរស័ព្ទ​ដៃ​ម៉ាក់​អូ​ប៉ូ​១​គ្រឿង​លើ​តុ ត្រូវ​បាន​ជនសង្ស័យ​ឈ្លាតឱកាស​ចូល​លួច​ទូរស័ព្ទ ម្ចាស់​ស្រែក​ឆោឡោ​ឡើង រួច​ក៏​ប្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ចុះ​អន្តរាគមន៍​ឃាត់​បាន​ភ្លាម​ៗ​យក​បាន​ទូរស័ព្ទ​មក​វិញ ។

លោក​វេៈ​សេនីយ៍​ទោ ឌី ទាវ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​យក​បាន​ទូរស័ព្ទ​មក​វិញ​ប្រគល់​ជូន​ម្ចាស់ ហើយ​ជនសង្ស័យ​នាំ​យក​មក​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ