ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​ហិ​.​ង្សា និង​កាន់កា.ប់​អាវុធ​ខុសច្បាប់

1 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា នៅ​ចំណុច​មុខ​សណ្ឋាគារ សមុទ្រ​ខៀវ ស្ថិត​ក្នុង​សង្កាត់​លេខ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា នៅ​ចំណុច​មុខ​សណ្ឋាគារ សមុទ្រ​ខៀវ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ជនជាតិ​ចិន​ចំនួន​០២​ក្រុម បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​០៣​នាក់ (​ជនជាតិ​ចិន ០២​នាក់ និង​ខ្មែរ ០១​នាក់​) រង​របួស និង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​ភ្លាម ដោយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។ បន្ទាប់​មក កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​០២​និង​០០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន ព្រមទាំង​ដកហូត​បាន​អាវុធ​ខ្លី​ចំនួន ០១​ដើម និង​បាន​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី ។

អ្នក​រង​របួស​មាន​ចំនួន​០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ នឿ​ន វ៉ា​ន់​ដេ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ០៤-​មេ​សា​-២០០៨ មុខរបរ សន្តិសុខ​សណ្ឋាគារ សមុទ្រ​ខៀវ មាន​ទីលំនៅ ក្រុម​ទី​០១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​រង​របួស ប្រអប់ដៃ​ខាងឆ្វេង និង​ពោះ​ខាងឆ្វេង​) ។
២-​ឈ្មោះ JIANG KUNZHENG ភេទ​ប្រុស ជនជាតិ​ចិន ថ្ងៃខែ​ឆ្នាំ​កំណើត ១០-​មេ​សា​-១៩៧៦ មុខរបរ បើក​រោងចក្រ​លក់ទំនិញ ស្នាក់​នៅ ផ្ទះ​លេខ​045 ផ្លូវ​លេខ OV10M ភូមិ​ព្រែក​តា​គង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​រង​របួស ក្រោម​ដោះ​ខាងស្តាំ និង​ក្បាល​ផ្នែក​ខាងឆ្វេង​) ។
៣-​ឈ្មោះ QIN YANJUN ហៅ A NIU ភេទ​ប្រុស ជនជាតិ​ចិន ថ្ងៃខែ​ឆ្នាំ​កំណើត ០២-​វិច្ឆិកា​-១៩៧៨ មុខរបរ អ្នក​ដាំ​ដើមឈើ ស្នាក់​នៅផ្ទះ​លេខ​045 ផ្លូវ​លេខ OV10M ភូមិ​ព្រែក​តា​គង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​រង​របួស ជើង​ខាងឆ្វេង និង​ក្បាល​ផ្នែក​ខាងស្តាំ​) ។

បច្ចុប្បន្ន អ្នក​រង​របួស​ទាំង​០៣​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន ។ ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​មាន​ចំនួន​០៣​នាក់ (​ខ្មែរ​០១​នាក់ និង​ជនជាតិ​ចិន​០២​នាក់​) និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន ។

ដោយឡែក​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ZHANG TAO ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៤៣​ឆ្នាំ មុខរបរ បោះ​ដុំ​គ្រឿងអគ្គិសនី​ពី​ចិន មាន​ទីលំនៅ ខណ្ឌ​ពោធិ៍​ចិន​តុង រាជធានី​ភ្នំពេញ ។

ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​អាវុធ​ខ្លី ០១​ដើម ម៉ាក ZORAKI MOD 914-TD និង​ប្រដាប់​ខ្ទប់​សម្លេង ១ ។
-​រថយន្ដ ១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2C-9898 ។

បន្ទាប់​ពី​សួរនាំ​បឋម ពី​ឈ្មោះ JIANG KUNZHENG ភេទ​ប្រុស ជនជាតិ​ចិន បានឱ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​ដោយសារ​ភាគី​ទាំង​០២ ឈ្លោះប្រកែក​ពាក្យ​សម្តី​គ្នា និង​ស្រវឹងស្រា បង្ក​ជា​ជម្លោះ​ហិ​.​ង្សា រហូត​ដល់ ផ្ទុះអាវុធ​កើតឡើង ។ ចំពោះ​ករណី​ខាងលើ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ