កូនប្រុស បង្កាត់ភ្លើងដាំបាយ ឆេះផ្ទះឈើអស់១ខ្នង
ខេត្តព្រះសីហនុ ៖ ផ្ទះ១ខ្នង សង់អំពីឈើ ប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង…
ខេត្តព្រះសីហនុ ៖ ផ្ទះ១ខ្នង សង់អំពីឈើ ប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង…
ខេត្តព្រះសីហនុ ៖ ផ្ទះ១ខ្នង សង់អំពីឈើ ប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដែលការឆាបឆេះនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បណ្ដាលមកពីកូនប្រុសម្នាក់ មានសតិមិនប្រក្រតី បង្កាត់ភ្លើងដាំបាយ ហើយដើរចេញទៅក្រៅមិននៅមើល ទើបបណ្ដាលឲ្យភ្លើងឆាបឆេះកើតឡើងតែម្តង ។
ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោងជាង១២រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឃួន ផាត អាយុ៦៣ឆ្នាំ (ពិការភាព) និងប្រពន្ធឈ្មោះ សោម ទូច អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ។ អគ្គិភ័យខាងលើ បានឆេះអស់ទាំងស្រុង ទោះបីមានការអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានយ៉ាងណាក៏ដោយ ក៏មិនអាចជួយពន្លត់បានឡើយ ដោយសារអគ្គិភ័យមានស្ថានភាពខ្លាំង។ តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់ទេ ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុបណ្តាលមកពីកូនប្រុសរបស់គាត់ ឈ្មោះ ឃួន តឿន ភេទប្រុស អាយុ២៨ឆ្នាំ មានសតិមិនគ្រប់ បានបង្កាត់ភ្លើងដាំបាយ រួចដើរទៅក្រៅ មួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើងឆាបឆេះតែម្ដងទៅ ។
បច្ចុប្បន្ន កូនប្រុសខាងលើត្រូវបានឪពុកម្តាយស្នើសុំទៅលោកអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ជួយយកកូនរបស់គាត់ទៅធ្វើការព្យាបាល នៅមន្ទីរសង្គមកិច្ច ខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ