ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​គ្រឿង​.​ញៀ​.​ន​.៣​វ៉ាលិស​ដឹក​តាម​រទេះ​បម្រុង​ចូល​មក​កម្ពុជា

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងញៀន​៣​វ៉ាលិស​មាន​ចំនួន​៤០​ម៉ឺន​គ្រាប់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​បាន ខណៈ​ដឹក​តាម​រទេះ​បម្រុង​នាំ​ចូល​មក​កម្ពុជា ក្នុង​នោះ ឃាត់​មនុស្ស​ម្នាក់​ជា​អ្នក​អូស​រទេះ និង​ភាគី​ខាង​កម្ពុជា​បាន​ឃាត់​មនុស្ស​២​នាក់ទៀត កំពុង​រង់ចាំ​ទទួលយក​ទំនិញ នៅ​ព្រឹក​ថ្ងៃ​ទី​០៣…

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងញៀន​៣​វ៉ាលិស​មាន​ចំនួន​៤០​ម៉ឺន​គ្រាប់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​បាន ខណៈ​ដឹក​តាម​រទេះ​បម្រុង​នាំ​ចូល​មក​កម្ពុជា ក្នុង​នោះ ឃាត់​មនុស្ស​ម្នាក់​ជា​អ្នក​អូស​រទេះ និង​ភាគី​ខាង​កម្ពុជា​បាន​ឃាត់​មនុស្ស​២​នាក់ទៀត កំពុង​រង់ចាំ​ទទួលយក​ទំនិញ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ព្រំដែន​ច្រក​ខ្ល​ង​ឡឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រៈ​កែវ ប្រទេស​ថៃ ។

បើ​តាម​ព័ត៌មាន​ទទួល​បាន​ពី​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០២៤ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​ឃាត់​រទេះដឹក​វ៉ាលិស ដែល​បម្រុង​ដឹក​តាម​រទេះ​ចូល​មក​កម្ពុជា ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជា​ច្រើន​ដុំ ស្មើ​ប្រមាណ​៤០​ម៉ឺន​គ្រាប់ ដាក់​ក្នុង​វ៉ាលិស និង​ឃាត់ខ្លួន​អ្នក​អូស​រទេះ​ម្នាក់​ជា​កម្មករ​អូស​រទេះ​ជនជាតិ​ខ្មែរម្នាក់​។

ក្រោយ​ពេល​ដែល​អាជ្ញាធរ​ភាគី​ថៃ​ចាប់​កម្មករ​អូស​រទេះ​ម្នាក់ និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា
​មីន​៤០​ម៉ឺន​គ្រាប់​នៅ​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ ដែល​ឈម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​កម្លាំង​សមត្ថ​កិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​កំពុង​រង់ចាំ​យក​វ៉ាលិស​ដាក់​គ្រឿងញៀន​នៅ​ច្រក​ទ្វារ​អន្តរា​ជាតិ​ប៉ោយ​ប៉ែ​ត​។

តាម​ព័ត៌មាន​បានដឹង​ថា គ្រឿងញៀន​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ចាប់​បាន​៤​ម៉ឺន​គ្រាប់ ជា​ប្រភេទ​​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ