ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​.​ជ​.​ម្លោះ​.​មួយ​ប្រាវ ​រវាង​កូន​និង​ឪពុក ត្រូវ​លោក​កូន​ស្ទុះ​.​វា​.​យ​ឪពុករ​បួ​.​ស​.​ធ្ង​.​ន់​.​ធ្ង​.​រ

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កូនប្រុស​ចិត្តឃោរឃៅ​ម្នាក់​ដែល​គេ​អះអាង​ថា ជា​ជន​បែក​ថ្នាំ​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​ហិង្សា​ទៅ​លើ​ឪពុក​បង្កើត បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែកជីក…

ខេត្តបាត់ដំបង ៖ កូនប្រុស​ចិត្តឃោរឃៅ​ម្នាក់​ដែល​គេ​អះអាង​ថា ជា​ជន​បែក​ថ្នាំ​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​ហិង្សា​ទៅ​លើ​ឪពុក​បង្កើត បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​តិ​រ​ឆ្ឆាន​នោះ ឈ្មោះ ហ៊ីង គឹ​ម​ឈើ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រីឯ​ឪពុក​ជា​ជន​រង​គ្រោះ​ឈ្មោះ កង ហ៊ីង អាយុ​៧៥​ឆ្នាំ ត្រូវ​កូនប្រុស​វាយ​ប៉ោង​មុខ បាក់ឆ្អឹង​ថ្គាម និង ត្រូវជា​ច្រើន​កន្លែង​ទៀត ។ អំពើ​ហិង្សា​នេះ រវាង​ឪពុក​និង​កូនប្រុស​រូប​នេះ បាន​កើតឡើង​ក្រោយ​ពី​មាន​ប៉ះ​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ​នៅ​ក្នុង​គ្រួសារ ដោយសារ​តែ​លោក​កូន​រមិលគុណ​នេះ បង្ករឿង​មិន​ឈប់​ជាមួយ​ឪពុក​ម្ដាយ លុះ​ឪពុក​ស្ដី​បន្តិចបន្តួច​ក៏​កើត​ហិង្សា​តែ​ម្ដង ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពេល​ផ្ទុះ​ជម្លោះ​រវាង​ឪពុក​និង​កូនប្រុស​បែក​ថ្នាំ​ខាងលើ​នេះ ដំបូង​គេ​ឃើញ​កូនប្រុស​នេះ​បាន​ព្យាយាម​រក​វាយ​ឪពុក ហើយ​គ្រានោះ ឪពុក​បាន​ទាញ​ចំពាមកៅស៊ូ​យារ​ក​បាញ់(​បែប​គំរាម​)​កុំ​ឲ្យ​ចូល​ជិត តែ​លោក​កូន​អត់​ខ្លាច ក៏​ស្ទុះ​ចូល​ទៅ​វាយ​ឪពុក​ទាំង​កំរោល រហូត​ដេក​ដួល​របួស​ធ្ង​ន​ធ្ង​រ​តែ​ម្ដង ។

ក្រោយ​វាយ​ឪពុក​រង​របួសធ្ងន់ ជន​នេះ​ក៏​ព្យាយាម​រត់គេច​ខ្ល​យ​ន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​ក្របួច​ជាប់​ភ្លាម​ៗ​ដែរ ។ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រែកជីក លោក ស៊ុំ សៅ បាន​ប្រាប់​បន្ថែម​តាម​ទូរស័ព្ទ​ថា តាម​ពិត ជន​រង​គ្រោះ​ដែល​ជា​ឪពុក​នោះ គាត់​ជា​អាចារ្យ​ទៅ​តែ​វត្ត ។ គាត់​គ្មាន​កម្លាំង​តបត ជាមួយ​កូន​បែក​ថ្នាំ​នោះ​ទេ ។ លោក​និយាយ​ថា បើ​តាម​លោក​សួរនាំ​ប្រពន្ធ​គាត់ គឺ​ឪពុក​គ្រាន់តែ​ទាញ​ចំពាម​យារ​ៗ​រក​បាញ់ ដើម្បី​គំរាម​កូន​តែ​ប៉ុណ្ណោះ តែ​កូន​មិន​ខ្លាច ហើយ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ឪពុក​ទាំង​កំរោល​រហូត​របួស​ធ្ងន់ធ្ងរ​បែប​នេះ ។

លោកនាយ​ប៉ុស្ដិ៍​បាន​បញ្ជាក់​ថា ជន​ដៃដល់​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន រហូត​ស្ទើរ​ក្លាយជា​មនុស្ស​វិកលចរិត​ទៅ​ហើយ ។ ជន​នេះ តែង​បង្ករឿង​ជា​ប្រចាំ​ជាមួយ​ឪពុក​ម្ដាយ ដូច្នេះ​ហើយ ទើប​នៅ​ថ្ងៃ​កើតហេតុ​ឈាន​ដល់​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​ឪពុក ក្រោយ​ប៉ះ​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ។

ក្រោយ​វាយ​ឪពុក​ឲ្យ​របួសធ្ងន់ បាន​ថ្គាម និង​ប៉ោង​មុខ ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្ល​យ​ន តែ​ត្រូវ​បាន​កម្លាំង​របស់​លោក​ដេញ​តាម​ចាប់ខ្លួន​បាន ប្រហែល​២០​នាទី​ក្រោយ​។ ពេល​នេះ មន្ត្រី​ប៉ុស្ដិ៍​បាន​បញ្ជូន​ជន​ដៃដល់​នេះ ទៅ​កាន់​អធិការ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ