ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ប្រកាស​ថ្កោលទោសក្រុម​​ជ្រុលនិយម​ និរទ្ទេស​ខ្លួន​នៅ​ក្រៅប្រទេស ​ដែល​បន្ត​ញុះញង់ឲ្យ​កងកម្លាំង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និរទ្ទេស​ខ្លួន នៅ​ក្រៅប្រទេស ចំនួន​ពីរ ដែល​ម្តង​ហើយ​ម្តងទៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និរទ្ទេស​ខ្លួន នៅ​ក្រៅប្រទេស ចំនួន​ពីរ ដែល​ម្តង​ហើយ​ម្តងទៀត ធ្វើ​សកម្មភាព​ញុះញង់​អុញ​អាល​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ ចំណុះ​ក្រសួងមហាផ្ទៃ សហការ​នឹង​កងកម្លាំង​ផ្សេង​ទៀត ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ស្របច្បាប់ ។

តាម​រយៈ​សេចក្ដី​ប្រកាស​ថ្កោលទោស​របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​១ ខែកញ្ញា ក្រសួងមហាផ្ទៃ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និរទ្ទេស​ខ្លួន នៅ​ក្រៅប្រទេស​ចំនួន​ពីរ ឈ្មោះ Samdach Seng Ratana ដែល​ម្តង​ហើយ​ម្តងទៀត ធ្វើ​សកម្មភាព​ញុះញង់​អុញ​អាល​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ ចំណុះ​ក្រសួងមហាផ្ទៃ សហការ​នឹង​កងកម្លាំង​ផ្សេង​ទៀត ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ស្របច្បាប់ និង​គណនី Tik Tok ឈ្មោះ Serey Sophea37 ដែល​បាន​ក្លែង​ព័ត៌មាន ដោយ​បំភ្លៃ​ថា សម្តេច​ក្រឡាហោម ស ខេ​ង នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី នា​ពេល​ខាង​មុខ ដែល​ផ្ទុយ​ពី​ការ​បញ្ជាក់​ជា​រឿយ​ៗ​របស់ សម្តេច ថា លោក​គ្មាន​មហិច្ឆតា បន្តិចបន្តួច​ទាល់តែ​សោះ​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ ។

ក្រសួងមហាផ្ទៃ បញ្ជាក់​ថា តាម​ផ្លូវច្បាប់ បន្ទាប់​ពី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សំណាក់​រដ្ឋសភា ជាតិ​លើ​រាជរដ្ឋាភិបាល​ទាំងមូល​, ក្រសួងមហាផ្ទៃ គឺជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល មាន​តួនាទី​ភារកិច្ច គ្រប់គ្រង​រដ្ឋបាល​ដែនដី កងកម្លាំង​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ក្រោម​ការ​បញ្ជា​ដឹកនាំ​របស់ សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​បម្រើសេវា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្ថេ​រ​ភាព សុវត្ថិភាព​សង្គម និង​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ពុំ​មែន​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ​ឡើយ​។ ដូច្នេះ សារ របស់​សកម្មជន​ប្រឆាំង​ជ្រុលនិយម​ខាងលើ គឺជា​ឧបាយកល​ទុច្ចរិត​ញុះញង់​អុចអាល​បំបែកបំបាក់​សាមគ្គី ភាព​ផ្ទៃក្នុង ដូចដែល​បុគ្គល​ដែល​ហៅ​ខ្លួនឯង​ថា Samdach Seng Ratana បាន​អះអាង​ថា «​គេ​នៅ មាន​ក្លេ​រ​ជា​ច្រើន​ទៀត​ប្រឌិត​ឡើង ដើម្បី​ធ្វើ​ឱ្យ​ជំរុំ​ទេវតា​ឆេះ​» ដែល​គេ​ចង់​សំដៅ​ដល់​រាជរដ្ឋាភិបាល​ស្របច្បាប់​បច្ចុប្បន្ន និង​អនាគត ។

ក្រសួង​បាន​លើក​ឡើង​ថា កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់ ពុំដែល​មានការ​ភ័ន្ត​ច្រឡំ​លង់​តាម​មនោគមន៍វិជ្ជា​អគតិ​នោះ​ទេ គឺ​មាន​តែ​សាមគ្គី​យ៉ាង​រឹង​មាំ គាំទ្រ រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ក្រសួង​បាន​លើក​ឡើង​ថា «​គំនិត​ដ៏​ស្មោ​គគ្រោក​ទាំងនេះ គឺជា​ឧក្រិដ្ឋកម្ម​នយោបាយ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​អន្តរាយ​ដល់​ប្រជាជន និង​ជាតិ តាម​រូបភាព​ចិញ្ចឹមចិត្ត​ញុះញង់​ឱ្យ​កងកម្លាំង​សាធារណៈ ងើប​បះបោរ ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ផ្ទុយ​ទៅ​វិញ កងកម្លាំង​សាធារណៈ ជា​ពិសេស​កងកម្លាំង​នគរបាល​ជាតិ ទាំងអស់ ពុំដែល​មានការ​ភ័ន្ត​ច្រឡំ​លង់​តាម​មនោគមន៍វិជ្ជា​អគតិ​នោះ​ទេ គឺ​មាន​តែ​សាមគ្គី​យ៉ាង​រឹង​មាំ គាំទ្រ រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​អគ្គ​មគ្គទេសក៍​របស់ សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឥត​ងាករេ​។​ជា​ពិសេស ក្នុង​តម្លៃ​ណា​ក៏​ដោយ កងកម្លាំង​នគរបាល​ជាតិ និង​មន្ត្រី​ចំណុះ​ក្រសួងមហាផ្ទៃ​ទាំងអស់ ប្តេជ្ញា​ការពារ ឱ្យ​ខាង​តែ​បាន​នូវ​ស្ថេ​រ​ភាព និង​សន្តិភាព​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ