ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​មួយ​ចំនួន​របស់​ព្រះសង្ឃ នា​ពេល​បច្ចុប្បន្ន ឧទាហរណ៍​គោះ​កញ្ចក់​រថយន្ត​យន្ត​ឲ្យ​ពុទ្ធបរិស័ទ ដាក់​បាត ការ​បង្ហោះ​សកម្មភាពរ​ឡេ​រឡូ​តាម​បណ្តាញ​សង្គម ការ​បិណ្ឌបាត​ហើយ​ឆ្លៀត​សុំ​បន្ថែម រឿង​ពាក់ព័ន្ធ និង​ស្រី​ញី​គ្រឿង​ស្រវឹង ការ​មិន​បដិបត្តិ​ធម៌ ……

សកម្មភាព​មួយ​ចំនួន​របស់​ព្រះសង្ឃ នា​ពេល​បច្ចុប្បន្ន ឧទាហរណ៍​គោះ​កញ្ចក់​រថយន្ត​យន្ត​ឲ្យ​ពុទ្ធបរិស័ទ ដាក់​បាត ការ​បង្ហោះ​សកម្មភាពរ​ឡេ​រឡូ​តាម​បណ្តាញ​សង្គម ការ​បិណ្ឌបាត​ហើយ​ឆ្លៀត​សុំ​បន្ថែម រឿង​ពាក់ព័ន្ធ និង​ស្រី​ញី​គ្រឿង​ស្រវឹង ការ​មិន​បដិបត្តិ​ធម៌ … គឺ​សុទ្ធសឹងតែ​ជា​សកម្មភាព​អវិជ្ជមាន ដែល​កំពុង​ជះ​ឥទ្ធិ ពល​ដល់​ជំនឿ​ជា​ពិសេស គឺ​ពុទ្ធសាសនា​ដែល​កម្ពុជា​លើក​ទូល និង​គោរព​ជា​សាសនា​របស់​រដ្ឋ ។

សង្ឃ​មួយ​ចំនួន​តូច​ដែល​បំពាន​វិន័យ​សង្ឃ​កំពុង​តែ​ធ្វើ​អោយ​បាត់បង់​ជំនឿ​របស់​ប្រជាជន​ទៅ​លើ​ព្រះពុទ្ធ​សាសនា ដែល​ត្រូវ​ប្រជាជន​ជាង​៩០​ភាគរយ​គោរព ។ដើម្បី​ផលប្រយោជន៍​ជាតិ ប្រជាជន និង​សាសនា ការ​ដោះស្រាយ​បញ្ហា​សង្ឃ​ខិលខូច​ទាំងនេះ​ត្រូវ​តែ​ធ្វើ​អោយ​បាន​កាន់តែ​ឆាប់ គឺ​កាន់តែ​ល្អ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ជា​ឧត្តម​ទីប្រឹក្សា គណៈសង្ឃ​នាយក​កម្ពុជា បាន​មាន​ថេរ​ដីកា​ថា សព្វ​ថ្ងៃនេះ​ការ​បដិបត្តិ​ធម៌ ពោល គឺ​ការ​ដែល​ព្រះសង្ឃ​មិន​គោរព​ធម៌​វិន័យ​កាន់តែ​ថយ​ចុះ ដែល​គ្រប់​គ្នា​គួរតែ​យកចិត្តទុកដាក់ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​ថា បើ​ធៀប​នឹង​សង្គម​មុន​ការ​បដិបត្តិ​ធម៌​វិន័យ​របស់​ព្រះសង្ឃ គឺ​មិន​អាច​ប្រៀបធៀប​នឹង​សង្គម​មុន​បាន​ទេ ។ ព្រះ​អង្គ​បាន មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ប្រសិនបើ​មិន​យកចិត្តទុកដាក់​នោះ ពុទ្ធបរិស័ទ​នឹង​លែង​ជ្រះថ្លា ដែល​នឹង​អាច​ប៉ះពាល់​ដល់​វិស័យ​ពុទ្ធសាសនា​នៅ​ពេល​អនាគត ។

សម្ដេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត ជា​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម បន្ត​ពី​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស និង​ជា​សាកល​វិទ្យា​ធិ​ការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ផង​ដែរ​នោះ​ក៏​ធ្លាប់​បាន​មាន​ថេរ​ដីកា​ច្រើន​ដែរ អំពី​បញ្ហា​ធម្ម​វិន័យ​នេះ ។ ព្រះ​អង្គ​ធ្លាប់​មាន​ថេរ​ដិ​កា​ថា ធម៌​វិន័យ​គឺជា​មូលដ្ឋាន​នៃ​ការ​បដិបត្តិ និង​ការ​ជ្រះថ្លា​ពី​ពុទ្ធបរិស័ទ ។

សូម​កុំអោយ​សកម្មភាព​ទាំងនេះ ជះ​ឥទ្ធិពល​អាក្រក់​មក​ដល់​ព្រះពុទ្ធ​សាសនា ពីព្រោះ​ព្រះពុទ្ធ​សាសនា ជា​ជំនឿ ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ប្រទេស​ជាតិ ។ ក្នុង​នាម​ជា​សាសនា​របស់​រដ្ឋ ព្រះពុទ្ធ​សាសនា​ថេរវាទ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ជាង​៩០​ភាគរយ គោរព​បូជា ។ ព្រះសង្ឃ​ពុទ្ធសាសនា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភព​នៃ​គុណធម៌ សីលធម៌ និង​ការ​អប់រំ​ខាង​វិញ្ញាណ ហើយ​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​សង្គម ដូចនេះ​សូមកុំ​អោយ​ព្រះពុទ្ធ​សាសនា​ខូច ដោយសារ​តែ​អាកប្បកិរិយា និង​ទ​ង្វើ​របស់​ព្រះសង្ឃ​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ធម៌​វិន័យ ។

ការ​មិន​សប្បាយចិត្ត​ក្នុង​ចំណោម​ពុទ្ធសាសនិក​ក្នុង​ប្រទេស កំពុង​លេច​រូបរាង​ដែល​ផ្តើម​ចេញពី​ព្រះសង្ឃ​ផ្ទាល់ខ្លួន ។ ដូច្នេះ​ការ​ពង្រឹង​ការ​អប់រំ​ធម្ម​វិន័យ និង​កា​រប​ដិ​ប​វត្ត​ធម៌ គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​គត់មត់ ដើម្បី​កុំអោយ​ពលរដ្ឋ​អស់ជំនឿ ។ ព្រះសង្ឃ គួរតែ​ត្រូវ​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ ដែល​ពោរពេញ​ដោយ​ការ​លះបង់​តាំងពី​តណ្ហា និង​ផលប្រយោជន៍​ទាំងពួង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ព្រះសង្ឃ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កន្លង​មក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្សេង​ៗ​រាប់​តាំងពី​រឿងស្រី​ញី រឿង​លាភសក្ការៈ ហិ​.​ង្សា សុរា​ដែល​ធ្វើ​ឲ្យ​មានការ​រង្គោះរង្គើ​ដល់​ជំនឿ​របស់​ប្រជាពលរដ្ឋ ។

ទ​ង្វើ​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូច​មុខមាត់​សហគមន៍​ព្រះសង្ឃ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ព្រះពុទ្ធ​សាសនា​ខ្លួនឯង​ទៀត​ផង ។
សូម​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ពីព្រោះ​ថា ការ​ធ្លាក់​ចុះ​នៃ​ជំនឿ​លើ​ស្ថាប័ន​ពុទ្ធសាសនា​អាច​មាន​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​សង្គម​កម្ពុជា ។ ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អប់រំ​សីលធម៌​របស់​ប្រជាពលរដ្ឋ ដូចនេះ​ដើម្បី​ឲ្យ​ព្រះពុទ្ធ​សាសនា​នឹង​នៅ​តែ​ជា​ស្ថាប័ន​អប់រំ ណែនាំ​បទដ្ឋាន​សង្គម និង​រក្សា​ភាព​សុខដុមរមនា​ក្នុង​សង្គម​យើង​គប្បី​ត្រូវ​តែ​យកចិត្តទុកដាក់ ។

ប្រសិនបើ​ភាព​ជឿជាក់​របស់​សហគមន៍​លើ​ពុទ្ធសាសនា នៅ​តែ​បន្ត​ធ្លាក់​ចុះ វា​អាច​នាំ​ឱ្យ​មានការ​ថយ​ចុះ​សីលធម៌​កាន់តែ​ទូលំទូលាយ ដោយសារ​តែ​ប្រជាជន​អាច​បាត់បង់​ប្រភព​ដ៏​សំខាន់​បំផុត​មួយ​នៃ​ទិស​ដៅ​សីលធម៌ ជា​ពិសេស​យុវជន ដែល​ប្រឈម​មុខ​នឹង​ការ​ល្បួង និង​បញ្ហា​ប្រឈម​នៃ​ទំនើប​កម្ម​រួច​ហើយ​អាច​នឹង​ឃ្លាតឆ្ងាយ​ពី​ឫសគល់​នៃ​ជំនឿ វប្បធម៌ និង​ការ​អប់រំ​ខាង​វិញ្ញាណ​របស់​ពួក​គេ ។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​វត្ត​សរុប​ប្រមាណ​ជា​ជាង​៥០០០ វត្ត​ដែល​មាន​ព្រះសង្ឃ​សរុប​ប្រមាណ​ជា ៧​ម៉ឺន​អង្គ ដូច្នេះ​មិនមែន​មាន​ន័យ​ថា គ្រប់​វត្ត​អា​រ៉ា​ម​គ្រប់​ព្រះសង្ឃ​សុទ្ធតែ​មិន​បាន​បដិបត្តិ​នូវ​ធម៌​វិន័យ ត្រឹមត្រូវ​ទាំងអស់​ឡើយ ។ ព្រះសង្ឃ​ដែល​បដិបត្តិ​ធម៌​វិន័យ​មិន​ត្រឹមត្រូវ គឺ​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ។ នៅ​ក្នុង​សង្គម​កម្ពុជា នៅ​តែ​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ដែល​កំពុង​តែ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ទាំង​ជំនឿ និង​សង្គម​បាន​យ៉ាង​ប្រពៃ ដូច្នេះ​ទ​ង្វើ​របស់​ព្រះសង្ឃ មួយ​ចំនួន​តូច​ដាច់ខាត​មិន​គួរ​ទុក​បណ្តែតបណ្តោយ​នាំ​ឲ្យ​ប៉ះពាល់​តម្លៃ និង​តួនាទី​របស់​ពុទ្ធសាសនា​ទាំងមូល​បាន​ឡើយ ។

សរុបសេចក្តី​មក ទ​ង្វើ និង​សកម្មភាព​ព្រមទាំង​ឥរិយា​បទ​មិន​សមរម្យ​របស់​ព្រះសង្ឃ​មួយ​ចំនួន​ពិតជា​បាន​បង្ក​ការ​មិន​ពេញចិត្ត​នៅ​ក្នុង​ចំណោម​ពុទ្ធសាសនិក​ខ្មែរ ប៉ុន្តែ​ចំណុច​អសកម្ម​ទាំងនេះ​នៅ​មិន​ទាន់​ដល់​កម្រិត​ដែល ចាត់​ទុក​ថា​ជា​ការ​បញ្ចប់​ឥទ្ធិ​ពលព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា​ឡើយ ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ទាំងនេះ​គួរតែ​ជា​ឱកាស​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង កែទម្រង់ និង​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ខាង​ជំនឿ​ដែល​ព្រះសង្ឃ និង​គ្រហស្ថ​បន្ត​រួម​គ្នា យកចិត្តទុកដាក់​លើ​ការ​អប់រំ​ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ​របស់​ខ្លួន​ជាមួយ​ព្រះពុទ្ធ​សាសនា និង​ធានា​ថា មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ និង​សីលធម៌​របស់​សង្គម​នៅ​តែ​រឹង​មាំ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

សូម​ស្ថាប័ន​សាសនា​ធ្វើការ​តាម​រចនាសម្ព័ន្ធ​ដោយ​អប់រំ​ព្រះសង្ឃ​នូវ​ធម៌​វិន័យ​ឲ្យ​បាន​ច្បាស់លាស់​តាម​យន្តការ​ដែល​មាន ។ ព្រះ​មេគុណ អនុ​គុណ ព្រះ​ចៅអធិការ​និង​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើងវត្ត​នានា​សូម​ជួយ​យកចិត្តទុកដាក់​ពង្រឹង​នូវ​ធម៌​វិន័យ​របស់​ព្រះសង្ឃ​ឡើង​វិញ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពុទ្ធសាសនា​រឹង​មាំ មិន​រយីក​រយាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ