ខេត្តបន្ទាយមានជ័យ ៖ ស្រុកចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ មានសត្វល្អិតប្រភេទមមាចត្នោតនិងរុយសកំពុងបំផ្លាញស្រូវ ត្រូវបានមន្ត្រីជំនាញបានណែនាំដល់ប្រជាកសិករប្រើប្រាស់ថ្នាំគីមីកំចាត់រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

ប្រជាកសិករនៅស្រុកមង្គលបូរីបានប្រាប់ថា នៅស្រុកមង្គលបូរីនៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក សត្វមមាចត្នោតកំពុងបំផ្លាញស្រូវប្រជាកសិករមានស្រូវស្រាលប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាប្រភេទ៥១និង៥៤ស្រូវស្រង៉ែដែលស្រូវចេញនិងជិតទុំដែលងាប់ស្រូវខូចនិងស្រូវកណ្តាលប្រភេទស្រូវនាងខុន ដែលកំពុងរងការខូចខាតជាបណ្តើរៗហើយបានរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ហើយមន្ត្រីមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានចុះមកពិនិត្យនិងណែនាំអោយប្រជាកសិករយកថ្នាំគីមីបាញ់សំលាប់។

ប្រជាកសិករស្រុកភ្នំស្រុកបានប្រាប់ថា៖នៅខាងស្រុកភ្នំស្រុកវិញមានរុយសបានបំផ្លាញស្រូវដូចគ្នាមានប្រភេទស្រូវស្រាលនិងស្រូវកណ្តាលក្រោយប្រជាកសិកររាយការណ៍ជូនអាជ្ញាធរឃើញវត្តមានលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញបានចុះទៅពិនិត្យហើយណែនាំអោយប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សំលាប់។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖សត្វល្អិតបានកមពុងបំផ្លាញស្រូវនៅមានស្រុកមង្គលបូរីជាប្រភេទសត្វល្អិតមមាចត្នោតនិងស្រុកភ្នំស្រុកសត្វល្អិតរុយស ។

ក្រោយទទួលព័ត៌មានខាងលើនេះរួចហើយ មន្ត្រីជំនាញបានចុះទៅពិនិត្យណែនាំអោយប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សំលាប់ ព្រោះសត្វល្អិតប្រភេទរុយសនិងមមាចត្នោតជាប្រភេទសត្វល្អិតជជក់ដើមស្រូវយកជាតិរយៈពេល២ទៅ៣ថ្ងៃ ស្រូវងាប់អស់ ទើបប្រើប្រាស់ថ្នាំគីមីសំលាប់សត្វល្អិតទប់ស្កាត់ ៕








ចែករំលែកព័តមាននេះ