ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា កាន់តែពូនជ្រំស៊ីជម្រៅ និងរឹងមាំជាងមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី…
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី…
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី -កម្ពុជា កាន់តែស៊ីជម្រៅ និងរឹងមាំ តាមរយៈធុរកិច្ច ជាពិសេសធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ។
ការថ្លែងរបស់ លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិម៉ាឡេស៊ី លើកទី៦៧ ដែលបានប្រារព្ធធ្វើឡើង ក្នុងស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។
«ក្នុងនាមជាជនជាតិម៉ាឡេស៊ី និងជាឯកអគ្គរាជទូតម៉ាឡេស៊ី ពិតណាស់ ខ្ញុំមានមោទនភាពក្រៃលែង ដែលសាជីវកម្មម៉ាឡេស៊ី រួមទាំងផលប្រយោជន៍អាជីវកម្មរបស់ម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី នៅក្នុងពិភពសាជីវកម្ម ឬអាជីវកម្មលេចធ្លោនៅកម្ពុជា ។ វត្តមានម៉ាឡេស៊ី ត្រូវបានទទួលយក និងទទួលស្គាល់ថា ជាផ្នែកមួយនៃទិដ្ឋភាពសាជីវកម្ម និងធុរកិច្ចកម្ពុជា ហើយក៏បានចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ» ។
នេះបើយោងតាមសារលិខិតជូនពរ របស់លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) ជូនជនរួមជាតិម៉ាឡេស៊ី ជាមួយគ្នានេះ លោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចម៉ាឡេស៊ី ដើម្បីធ្វើប្រតិបត្តិការ និងរីកចម្រើននៅកម្ពុជា ។
កម្ពុជា ជាដៃគូពាណិជ្ជធំទី៩ របស់ម៉ាឡេស៊ី នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយមានទំហំពាណិជ្ជកម្មជាង ៦០០លានដុល្លារក្នុងមួយឆ្នាំ ។ សូមជម្រាបជូនថា កម្ពុជា និងម៉ាឡេស៊ី បានបង្កើតទំនាក់ទំនងការទូតទ្វេភាគី តាំងពីឆ្នាំ១៩៥៧មកម្ល៉េះ ៕
សុខ សារ៉ាយ
ចែករំលែកព័តមាននេះ