ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកសិករខ្វះទឹកបញ្ចូលស្រូវ ពេលនេះត្រូវដោះស្រាយទឹកបានគ្រប់គ្រាន់ហើយ នៅស្រុកមង្គលបូរី

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ប្រជា​កសិករ​ខ្វះ​ទឹក​បញ្ចូល​ស្រូវ ពេល​នេះ​ត្រូវ​ដោះស្រាយ​ទឹកបាន​គ្រប់គ្រាន់ ហើយ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ស្រុក​មង្គល​បូ​រី​។ លោក ឡាយ…

បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ប្រជា​កសិករ​ខ្វះ​ទឹក​បញ្ចូល​ស្រូវ ពេល​នេះ​ត្រូវ​ដោះស្រាយ​ទឹកបាន​គ្រប់គ្រាន់ ហើយ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ស្រុក​មង្គល​បូ​រី​។

លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ៖ កាលពី​ចុងខែ​សីហា ឆ្នាំ​២០២៤ នៅ​ឃុំ​ភ្នំ​តូច ឃុំ​សឿ និង​ឃុំ​ចំណោម នៅ​ផ្នែក​ខាងកើត​ស្ទឹង និង​ខាងលិច​ផ្លូវជាតិ​លេខ​៥ នៅ​ក្រុង​ស្រុក​មង្គល​បូ​រី មាន​ស្រូវ​ជា​ច្រើន​ហិ​កតា ដែល​ជិត​ប្រមូល​ផល ត្រូវ​បាន​ខ្វះ​ទឹក​បញ្ចូល​ស្រូវស្រាល​ប្រភេទ​ស្រូវ​អ៊ី​អ៊ា និង​ស្រូវ​សែន​ក្រអូប ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ ជូន​ប្រជា​កសិករ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​មូ​ប​ទឹក​ខ្នាត​បំពង់​ធំ បូម​ទំលាក់​ចូល​ប្រឡាយ​មេ ហើយ​ប្រជា​កសិករ​បូម​បន្ត​ដាក់​ស្រូវ និង​បើកទឹក​ទម្លាក់​ពី​សំណង់​ប​វេ​ល ខេត្តបាត់ដំបង ពេល​នេះ​បាន​គ្រប់គ្រាន់​ហើយ សម្រាប់​បូក​ទឹក​ដាក់​ស្រូវ ។

លោក ឡាយ សុធី បាន​បញ្ជាក់​ថា ៖ សំណង់​ពោធិ៍​២​ដើម ឃុំ​រហាត់ ទឹក​ពេល​នេះ បាន​បិត​ទ្វារ​ទឹក ដើម្បី​ទម្លាក់​ចូល​ប្រឡាយ​មេ ទៅ​ស្រោច​ស្រប​នៅ​ឃុំ​បន្ទាយ​នាង​ស្រះ​រាំង គោ​កប​ល្ល័​ង្គ និង​ទំលាក់​ចូល​ប្រឡាយ​មេ​ទៅ​ចូល​ស្ទឹង​សិរី​សោភ័ណ នៅ​ផ្នែក​ខាងក្រោម​ត្រូវ​បិត​មួយ​រយៈ​សិន​នៅ​ពេល​មាន​សំណង់​ទ្វារ​ទឹក នៅ​ឃុំ​តា​ឡំ ដែល​មានទឹក​គ្រប់គ្រាន់​ហើយ​រហូត​មក​ដល់​ពេល​នេះ​ទឹក​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​ប្រជា​កសិករ​បូម​បញ្ចូល​ស្រូវស្រាល​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ