បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជាសន្តិសុខ និងម្នាក់ជាងជួសជុលរថយន្តដែលរក្សាទុក និងប្រើប្រាស់គ្រឿងញៀ.ន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ ជនសង្ស័យ២នាក់មាន១.ឈ្មោះ ពៅ អឿយ ភេទប្រុស អាយុ៣១ឆ្នាំ (មុខរបបសន្តិសុខ) ២.ឈ្មោះ ជឹម សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ (មុខរបបជាងជួសជុលរថយន្ត) ដែលស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ៖ នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានរាយការណ៍មានបទល្មើសគ្រឿងញៀ.នកើតឡើងដែលជួញដូរប្រើប្រាស់ ហើយកម្លាំងបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ និងគ្រឿងញៀ.នម្ស៉ៅក្រាមសថ្លាចំនួន៥ថង់ តូចស្មើ១,៥៤ក្រាមកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូអាត់ប៊ិចស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងគ្រឿងញៀ.នត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ ៕
ចែករំលែកព័តមាននេះ