ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង និង​​ជា​អ​តីត​អភិ​បាល​ក្រុង​ពី​បទ​ពុក​រលួយ

3 ខែ មុន

ទីក្រុង​តៃប៉ិ៖ ថ្មី​ៗ​នេះ តៃវ៉ាន់​ទើប​តែ​ចាប់​ខ្លួនអតីត​ចៅ​ហ្វាយ​ក្រុង​តៃប៉ិ​ម្នាក់​ដែល​ក្រោយ​មក​ក្លាយ​ជា​អ្នក​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​នា​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សំណុំ​​រឿង​អភិវឌ្ឍ​វិស័យ​អចល​ន​ទ្រព្យ​ (ទិញ​-លក់​ផ្ទះ និង​ដី​ឡូតិ៍)​ នៅ​រដ្ឋ​ធានី​របស់​កោះ​តៃវ៉ាន់​។ លោក​ខវឹន​ចេ​ (Ko Wen-je)…

ទីក្រុង​តៃប៉ិ៖ ថ្មី​ៗ​នេះ តៃវ៉ាន់​ទើប​តែ​ចាប់​ខ្លួនអតីត​ចៅ​ហ្វាយ​ក្រុង​តៃប៉ិ​ម្នាក់​ដែល​ក្រោយ​មក​ក្លាយ​ជា​អ្នក​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​នា​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សំណុំ​​រឿង​អភិវឌ្ឍ​វិស័យ​អចល​ន​ទ្រព្យ​ (ទិញ​-លក់​ផ្ទះ និង​ដី​ឡូតិ៍)​ នៅ​រដ្ឋ​ធានី​របស់​កោះ​តៃវ៉ាន់​។ លោក​ខវឹន​ចេ​ (Ko Wen-je) ធ្លាប់​ជា​ចៅហ្វាយ​ក្រុង​តៃប៉ិ​ពី​ឆ្នាំ​២០១៤​-២០២២​។

កាល​ពី​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២៤ លោក​ទទួល​បាន​សំឡេង​គាំទ្រ​លំដាប់​ទី​បី​។ ថ្ងៃ​នេះ លោក​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​បន្ទាប់​ពី​ក្រុម​អ្នក​ស៊ើប​អង្កេត​ឆ្មក់​ចូល​ផ្ទះ​​របស់​គាត់​​​ និង​ទី​ស្នាក់​ការ​គណ​បក្ស​របស់​គាត់​កាល​ពី​ថ្ងៃ​សុក្រ​។ ​​​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​សួរ​នាំ​គាត់​​ជា​ច្រើន​ម៉ោង​​។ នេះ​បើ​យោង​តាម​អ្វី​ដែល​គណ​បក្ស​ប្រជា​ជន​តៃវ៉ាន់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​​។​

ជា​ដំណាក់​កាល​ដំបូង​ លោក​ខូវវឹន​ចេ​​​ថ្លែង​ថា​​លោ​កមិន​បាន​ធ្វើ​​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ លោក​ជាប់​សង្ស័យ​​ពី​បទ​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​​រក​ស៊ី​ខិល​ខូច​ដើម្បី​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​គម្រោង​ដី​ឡូតិ៍ និង​ផ្ទះ​ល្វែង​។ ​យោង​តាម​អ្វី​ដែល​លោក​​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​សុក្រ, លោក​​ដឹង​ច្បាស់​ថា​ខ្លួន​លោក​គ្មាន​បញ្ហា​អ្វី​ទេ​។

គណ​បក្ស​ប្រជា​ជន​តៃវ៉ាន់​​នៅ​ល្ងាច​​ថ្ងៃ​សៅរ៍​បានអំពាវ​នាវ​ឱ្យ​តុលាការ​ពិនិត្យ​មើល​ដោយ​​ហ្មត់​ចត់​ទៅ​លើ​នីត្យា​នុកូល​ភាព​ដើម្បី​ចង់​ដឹង​ថា​តើ​​ករណី​ដែល​​សមត្ថ​កិច្ច​ចាប់​ខ្លួន​លោក​ខូវឹនចេ​យក​ទៅ​ឃុំ​ឃាំង​យ៉ាង​ដូច្នេះ​​ជា​ការ​ត្រឹម​ត្រូវ​ទៅ​តាម​នីតិ​វិធី​​​ច្បាប់​ដែរ​ឬ​ទេ​។ គណ​បក្ស​ក៏​បាន​​អំពាវ​នាវ​ឱ្យ​តុលាការ​​​ផ្ដល់​​យុត្តិ​ធម៌​​ទៅ​តាម​អ្វី​ដែល​លោក​ស័ក្ដិ​​សម​នឹង​ទទួល​បាន​​ផង​ដែរ​។​

លោក​ខូវឹន​ចេ និង​គណ​បក្ស​ប្រជា​ជន​តៃវ៉ាន់​​ទទួល​ស្គាល់​​ថា​យុទ្ធ​នា​ការ​​រៃ​អង្គាស​ថវិកា​ដាក់​ចូល​ទៅ​ក្នុង​មូល​និធិ​របស់​គណ​បក្ស​ដើម្បី​ប្រើ​ប្រាស់​​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នោះ​ត្រូវ​គេ​រាយ​ការណ៍​ខុស​​ពី​ការ​ពិត​។ លោក​ខូវឹនចេ​ថ្លែង​នៅ​សប្ដាហ៍​នេះ​ថា​លោក​នឹង​លា​លែ​ងពី​តំណែង​ប្រធាន​គណ​បក្ស​ជា​បណ្ដោះ​អាសន្ន​​នៅ​ពេល​សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​។ លោក​​​សូម​អភ័យ​ទោស​ចំពោះ​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​​​ចំពោះ​បញ្ហា​នេះ​​។​

គេ​រំពឹង​ថា​​លោក​ខូវឹន​ចេ​​នឹង​​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​នៅ​អាណត្តិ​​ថ្មី​​​ឆ្នាំ​២០២៨​​​។ ប៉ុន្តែ​​មិន​សង្ឃឹម​ថា​ឈ្នះ​ឆ្នោត​ទេ។ លទ្ធ​ផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​​ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​បាត់​បង់​ថវិកា​មូល​និធិ​បក្ស​ និង​រឿង​​អាស្រូវ​ពុក​រលួយ​ដទៃ​ទៀត​ កេរ្តិ៍​ឈ្មោះ​របស់​លោក​ពិបាក​ស្ដារ​​ឡើង​វិញ​​។ ​​ក្រុម​អ្នក​គាំទ្រ​ដក​ខ្លួន​ថយ​យ៉ាង​សន្ធឹក​​​។ សូម្បី​តែ​គណ​បក្ស​ប្រជា​ជន​តៃវ៉ាន់​ដែល​លោក​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៩​​ក៏​​ពិបាក​នឹង​ស្ដារ​ប្រជា​ប្រិយ​ភាព​​របស់​ខ្លួន​ផង​ដែរ​។

សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​តៃវ៉ាន់​សរុប​ចំនួន​១១៣​រូប​​នៅ​ក្នុង​រដ្ឋ​សភា​ គណ​បក្ស​ប្រជា​ជន​តៃវ៉ាន់​មាន​អ្នក​តំណាង​រាស្ត្រ​​ត្រឹម​តែ​១៣​រូប​ប៉ុណ្ណោះ​​។ ដូច្នេះ​​គណ​បក្ស​នេះ​​គ្មា​​តួ​នាទី​​​សំខាន់​នៅ​ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នោះ​ទេ​។ បើ​ប្រៀប​ធៀប​ជា​មួយ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ចម្រើន​ ធីភីភី (TPP) ដែល​កំពុង​កាន់​អំណាច​នៅ​តៃវ៉ាន់​សព្វ​ថ្ងៃ​ ឬ​បើ​ប្រៀប​ធៀប​ជា​មួយ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​របស់​តៃវ៉ាន់​ គួក​មីង​តាំង​ ឃើញ​ថា​គណ​បក្ស​ប្រជា​ជន​តៃវ៉ាន់​នៅ​មាន​កម្លាំង​នយោបាយ​​តូច​​៕

បេក្ខ​ជន​ប្រធានា​ធិបតី​តៃវ៉ាន់​ទាំង​បី​រូប​ដែល​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ដើម​ឆ្នាំ​២០២៤

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ