ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ មន្ត្រី​គយ​បង្ក្រាប​បាន​០៣​ករណី និង​ដុត​កម្ទេច​បំណែក​សាច់​មាន់​ទា​បង្កក​ជាង​៤​តោន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ៖ ចាប់​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ៖ ចាប់​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ អង្គភាព​គយ និង​រដ្ឋាករ ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​បង្ក្រាប​និង​ដុត​កម្ទេច​ទំនិញ​ហាមឃាត់​នាំ​ចូល ជា​បំណែក​សាច់​មាន់ និង​សាច់​ទា​បង្កក​ចំនួន ៣ ករណី ស្មើនឹង ៤,២៣៩ គីឡូក្រាម ដូច​ខាងក្រោម ៖

១-​ចុង​ស្លាបមាន់ និង​គ្រឿងក្នុង​មាន់​បង្កក ២៣៩ គីឡូក្រាម ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ​ដូង នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​នគរបាល នា​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៤ នៅ​ពេល​ឈ្មួញ​លួចលាក់​បង្កប់​ក្នុង​ទំនិញ​ដទៃ នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ផែស្ងួត​ដូង ។

២-​ជើង​ទា​បង្កក ១,៦០០ គីឡូក្រាម ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​នគរបាល នា​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៤ នៅ​ពេល​ឈ្មួញ​លួចលាក់​ដឹក​ជញ្ជូន​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

៣-​ចុង​ស្លាបមាន់​បង្កក ២,៤០០ គីឡូក្រាម ត្រូវ​បាន​បង្ក្រាប​ដោយ​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​នគរបាល នា​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ នៅ​ពេល​ឈ្មួញ​លួចលាក់​ដឹក​ជញ្ជូន​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ