ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គុយ វ៉ា​ត ត្រូវ​​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ PJ ​ពីបទ​ចេញ​សែក​ស្អុ.យ​រាប់​លាន​ដុល្លារ​

10 ខែ មុន

​រាជធានីភ្នំពេញ ៖ លោក គុយ វ៉ា​ត អគ្គនាយក​ក្រុមហ៊ុន​ VTrust Group ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​PJ កាលពី​ថ្ងៃ​ទី…

​រាជធានីភ្នំពេញ ៖ លោក គុយ វ៉ា​ត អគ្គនាយក​ក្រុមហ៊ុន​ VTrust Group ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​PJ កាលពី​ថ្ងៃ​ទី ២៧ ខែសីហា ឆ្នាំ​២០២៤ ដោយ​ជាប់​ពាក់​ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត​គ្មាន​សាច់ប្រាក់​«​សែក​ស្អុយ​»​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ។ គួររំលឹកថា ចាប់ខ្លួន​លោក គុយ វ៉ា​ត ថៅកែ​ហាង Park Café រឿង​បោក​លុយ​ខ្ទង់លាន​ដុល្លារ

នេះ​បើ​តាម​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​លោក គុយ វ៉ា​ត ពី​បទ​.​ឆបោក ពាក់​ពន្ធ​ប្រើប្រាស់​ស្អែក​ស្អុយ ។ សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​លោក គុយ វ៉ា​ត គឺ​ជាប់​ពាក់​ពន្ធ​លើ​ពាក្យបណ្តឹង​ជន​រង​គ្រោះជា​ច្រើន​នាក់ ។

សូម​ជម្រាប​ថា លោក គុយ វ៉ា​ត មាន​តំណែង​ជា​អគ្គនាយក​ក្រុម ហ៊ុន VTrust Group ចាប់ផ្តើម​អាជីវកម្ម នៅ​ឆ្នាំ​២០០៣ ។ លោក​បាន​ដំណើរការ​ក្រុមហ៊ុន​ជា​ច្រើន​រួម​មាន ក្រុមហ៊ុន Atech IT Solutions ,​ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd ,​រោង​ម៉ាស៊ីន​កិន​ថ្ម​នៅ​ខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និង​ក្រុមហ៊ុន Vtrust Appraisal Co. Ltd ។​ 

ថ្មី​ៗ​នេះ លោក គុយ វ៉ា​ត ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CIC ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់ ថា​បាន​ឆបោក​ពី​ជន​រង គ្រោះជា​ច្រើន​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ