ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Café រឿងបោកលុយខ្ទង់លានដុល្លារ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ គុយ វ៉ា​ត ដែល​ជា​ថៅកែ​ហាង​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា គឺ​យីហោ​«Park Café» ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ចាប់ខ្លួន…

រាជធានី​ភ្នំពេញ ៖ លោក​ គុយ វ៉ា​ត ដែល​ជា​ថៅកែ​ហាង​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា គឺ​យីហោ​«Park Café» ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២៤ ពី​បទ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ និង​ចេញ​សែក​ស្អុយ​រាប់​លាន​ដុល្លារ ។

ការ​ចាប់ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​លោក គុយ វ៉ា រូប​នេះ​ចំពោះ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ស្អែក​ស្អុយ និង​ការ​ឆបោក​ផ្សេង​ទៀត ។ នេះ​បើ​តាម​ប្រភព​ពី​ប៉ូលិស កាលពី​ថ្ងៃ​ទី​២៥ ខែសីហា​នេះ ។

បន្ទាប់​ពី​ការ​ចាប់ខ្លួន លោក គុយ វ៉ា ​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ កោះសន្តិភាព​នឹង​ផ្តល់​ព័ត៌មាន​ល្អិត​បន្ថែម​ទៀត ។ សូម​រង់ចាំ​តាមដាន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ