ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត! ​លោក​ផ្កាយ​៣ ស៊ុន ហួរ ​ត្រូវ​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ ​PJ បណ្តោះអាសន្ន​ពី​បទ​ ​ឆបោក និង​ប្រើប្រាស់​ឯកសារសាធារណៈ​ក្លែង​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ លោកស្រី យី សុខ​វួ​ច ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទ​៣០ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ លោកស្រី យី សុខ​វួ​ច ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទ​៣០ ខែសីហា ឆ្នាំ ២០២៤ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក​ឧត្តមសេនីយ៍ឯក« ផ្កាយ​៣» ស៊ុន ហួរ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ដាក់​ពន្ធនាគារ​PJ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក និង​បទ​.​ប្រើ ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់​ពន្ធ​ទឹកប្រាក់​ប្រមាណ​ជាង​៣ លាន​ដុល្លារ​អា​មេ​រិ​ក ។ គួររំលឹកថា ឃាត់ខ្លួន​លោក ស៊ុន ហួរ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​រឿង​ប្រាក់​ជាង​៣​លាន​ដុល្លារ

សូម​ជម្រាប​ថា នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​លោក​ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ដែល​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ តាម​បញ្ជារ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​នោះ​បន្ទាប់​ពី​សមត្ត​កិច្ច បាន​កោះ​អញ្ជើញលោក​ឧត្ត ម​សេនីយ៍​ឯក ស៊ុន ហួរ ទៅ​ឆ្លើយ​បំភ្លឺ​តាម​ពាក្យបណ្តឹង​របស់​ភាគី​ដើមចោទ ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា លោក​ឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រង​នូវ​បណ្តឹង​ចោទប្រកាន់​ថា បាន​យក​ប្លង់​ដី​ចំនួន ៧​ប្លង់ ទៅ​ដាក់​យក​ប្រាក់​ពី​ដើមបណ្តឹង​មាន​៣ ករណី​សរុប​ទឹក​ប្រា ក់​ប្រមាណ​ជាង​៣ លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ត​កិច្ច​ថា ប្លង់​ដី​ដែល​បាន​ដាក់​តម្កល់​យក​ប្រាក់ គឺ​ឈ្មោះ​ឧត្ត ម​សេនីយ៍​ឯក ស៊ុន ហួរ ប៉ុន្តែ​នៅ​ពេល​ភាគី​ដើមបណ្តឹង យក​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​សូ​រិ​យោ​ដី ទើប​ដឹង​ថា ប្លង់​ដី​នោះ​មិនមែន​ជា​ឈ្មោះ ស៊ុន ហួរ ទេ ។ ចំណុច​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ប្រាក់ កើត​ទុក​មិន​សុខចិត្ត ក៏​បាន​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ដោយ​ជាប់​ពាក់​ពន្ធ​បទល្មើស​ព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ