ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! ចាប់បានជើងទា និងចុងស្លាបមាន់បង្កកលក់ ទម្ងន់៤តោនត្រូវបានដុតកម្ទេចចោល

1 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ និង​មន្ត្រី​ពេទ្យសត្វ​បង្ក្រាប​២​ករណី ចាប់​បាន​ជើង​ទា និង​ចុង​ស្លាបមាន់ បង្កក លក់​ទម្ងន់​៤​តោន ត្រូវ​បាន​ដុត​កម្ទេច​ចោល…

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ និង​មន្ត្រី​ពេទ្យសត្វ​បង្ក្រាប​២​ករណី ចាប់​បាន​ជើង​ទា និង​ចុង​ស្លាបមាន់ បង្កក លក់​ទម្ងន់​៤​តោន ត្រូវ​បាន​ដុត​កម្ទេច​ចោល នៅ​ជាយក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​ប្រាប់​ថា ៖ មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ តំបន់​៥​នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស បាន​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​២​ករណី ចាប់​បាន​ជើង​ទា និង​ចុង​ស្លាបមាន់​បង្កក ទម្ងន់​៤,០០០​គីឡូក្រាម ត្រូវ​បាន​ដុត​កម្ទេច​ចោល ។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ៖ ករណី​ទី​១.​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រី​ចម្រុះ​បង្ក្រាប​ចាប់​បាន​ជើង​ទា​បង្កក់​ទម្ងន់​១,៦០០​គីឡូក្រាម ដែល​ឈ្មួញ​លួចលាក់​ចូល​ពី​ប្រទេស តាម​ច្រករបៀង ខុសច្បាប់​ដែល​ដឹក​បង្កប់​តាម​រថយន្ត ។ ករណី​ទី​២.​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ នៅ​ក្បែ​ព្រំដែន​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រី​ចម្រុះ​បាន​បង្ក្រាប​ចាប់​បាន​ចុង​ស្លាបមាន់ បង្កក​ទម្ងន់​២,៤០០​គីឡូក្រាម ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់ ដែល​ដឹក​បង្កប់​ក្នុង​រថយន្ត ។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​បញ្ជាក់​ថា ៖ ក្រោយ​មន្ត្រី​ចម្រុះ​បង្ក្រាប​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា បាន​២​ករណី​ចាប់​បាន​ជើង​ទា និង​ចុង​ស្លាបមាន់​បង្កក​ទម្ងន់​៤​តោន ជា​ប្រភេទ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត និង​ដឹក​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ បណ្តាល​ខូចគុណភាព​បម្រុង​នាំ​ចូល​ទៅ​លក់​ចែកចាយ​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន ដែល​ឃាត់​នៅ​ក្បែ​ព្រំដែន​ភូមិសាស្ត្រ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ជាយក្រុង​សិរី​សោភ័ណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ