ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវជាតិ និងអន្តរជាតិចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ១ថ្ងៃមានប្រមាណជាង៤ម៉ឺននាក់

1 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ មាន​ប្រមាណ​ជាង​៤​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ មាន​ប្រមាណ​ជាង​៤​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រយៈពេល​១​ថ្ងៃ មាន​ចំនួន​៤០.៨៩៨​នាក់ ស្រី​១៨.៩២៩​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ចំនួន​១៧.៣៩៧​នាក់ ស្រី​៧.៩១២​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ដោយឡែក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្ពុជា​មាន​ចំនួន​១៩.៩៥១​នាក់ ស្រី​៩.៥០២​នាក់ និង​ភ្ញៀវ​បរទេស មាន​ចំនួន​៨.៧១៣​នាក់ ស្រី​៣.៩៦១​នាក់ និង​ភ្ញៀវ​ដែល​ចេញ​ទៅ​ប្រទេស​ថៃ មាន​ចំនួន​២០.៩៦៧​នាក់ ស្រី​៩.៤២៧​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​៨.៦៨៤​នាក់ ស្រី​៣.៩៥១​នាក់ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ៖ ភ្ញៀវ​ដែល​ចូល​មក​លេង​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ចំនួន​៨.០៩៣​នាក់ ស្រី​៣.៧៥៨​នាក់ និង​ភ្ញៀវ​ដែល​លេង​កាស៊ីណូ ហើយ​ត្រឡប់​ចេញ​ទៅ​ប្រទេស​ថៃ​វិញ មាន​ចំនួន​៨.០៦០​នាក់ ស្រី​៣.៩៦២​នាក់ និង​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​មក​កម្ពុជា​១១.២៣៨​នាក់ ស្រី​៥.៥៤១​នាក់ ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ប្រទេស​ថៃ​មាន​ចំនួន​១២.២៨៣​នាក់ ស្រី​៥.៤៧៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ